អែលសាល់វ៉ាឌ័រ បានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលអនុម័តឲ្យប្រើប្រាស់ Bitcoin ដើម្បីធ្វើការទូទាត់ជាផ្លូវការ។ នេះបើតាមការចុះផ្សាយពី WLRN នៅសប្តាហ៍នេះ ។
ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានប្រកាសជាផ្លូវការ នៅក្នុងសារជាវីដេអូមួយនៃសន្និសីទកាសែត Bitcoin 2021 នៅក្នុងទីក្រុង Miami ថា ប្រទេសរបស់លោកនឹងព្រមទទួលយកការចាយវាយ រូបបិយប័ណ្ណបែបឌីជីថលមួយនេះ ដោយស្របច្បាប់ ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យ៉ាងណាការប្រកាសនេះ បានក្លាយជាច្បាប់ថ្មីមួយ នៅសប្តាហ៍នេះ ដែលមានន័យថា គ្រប់អាជីវកម្មទាំងអស់ នៅប្រទេសក្នុងតំបន់អាហ្វ្រិកកណ្តាលមួយនេះ ត្រូវតែទទួលយករូបបិយប័ណ្ឌឌីជីថល Bitcoin រួមជាមួយរូបបិយប័ណ្ឌផ្សេងទៀតរបស់ប្រទេសអែលសាល់វ៉ាឌ័រ ដែលជាប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ដើម្បីធ្វើការទូទាត់ចាយវាយ ។
មិនតែប៉ុណ្ណោះ លោក Bukele សង្ឃឹមថាការប្រកាសឲ្យប្រើប្រាស់ Bitcoin នេះ អាចនឹងជួយឲ្យប្រជាជនអែលសាល់វ៉ាឌ័រ យល់ច្បាស់ពីសេវាកម្មធនាគារកាន់តែច្រើន ហើយថែមទាំងអាចជួយពួកគេសន្សំសំចៃប្រាក់បានច្រើនផងដែរ ដោយសារតែត្រូវចំណាយទៅលើ ថ្លៃសេវាផ្ញើប្រាក់ពីបរទេស ។
គួរបញ្ជាក់ផងដែរថា ប្រជាជនអែលសាល់វ៉ាឌ័រ អាចទាញយកកម្មវិធីមួយដែលមានឈ្មោះថា Chivo ដើម្បីធ្វើការប្តូរប្រាក់ដុល្លារ ទៅជា Bitcoin តាមរយ:ម៉ាស៊ីអេធីអឹមពិសេស ដែលរដ្ឋាភិបាលបានដំឡើងជាច្រើនកន្លែង នៅទូទាំងប្រទេស ។
លើសពីនេះ នៅថ្ងៃបើកឲ្យដំណើរការកម្មវិធីនេះជាលើកដំបូង វាត្រូវបានជាប់គាំងតែម្តង ដោយសារតែមានអ្នកប្រើប្រាស់ច្រើនលើសលុបពេក ខណ:ប្រធានាធិបតីលោក Bukele បានប្រកាសឲ្យផ្អាកកម្មវិធីជាបណ្តោះអាសន្ន ដើម្បីធ្វើការកែសម្រួលឡើវិញ ។
តែទោះជាយ៉ាងណានៅថ្ងៃប្រកាសដាក់ឲ្យប្រើប្រាស់នោះ ក៏មានការប្រឆាំងតវ៉ា នឹងរូបិយប័ណ្ណ Bitcoin នេះផងដែរ ដោយសារតែមានអ្នកសង្ស័យ និងភ័យខ្លាចចំពោះផលប៉ះពាល់ នៃបម្រែបម្រួលរូបិយប័ណ្ណ មកលើសេដ្ឋកិច្ចរបស់ប្រទេស ៕
ប្រភព: NRB.org
ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ