ក្រុមហ៊ុន Alibaba ថ្មីៗនេះមានរបាយការណ៍បានកំពុងធ្វើការវិនិយោគនៅក្នុងប្រទេសវៀតណាម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន DealStreetAsia បានឲ្យដឹងថា ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma បានជះលុយខ្ទង់លានដុល្លារជាមួយក្រុមហ៊ុនលក់ទំនិញវៀតណាម Homefarm ខណៈទំហំទុនវិនិយោគរួមគ្នានេះមិនត្រូវបានគេបង្ហើបនោះឡើយ។

បច្ចុប្បន្ន Homefarm ជាកន្លែងលក់ត្រី សាច់ បន្លែដែលនាំចូលពីក្រៅប្រទេសមានដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងកូរ៉េខាងត្បូងជាដើម មានទីតាំងប្រមាណ ១៥០ កន្លែង។ បន្ទាប់ពីទទួលបានការវិនិយោគពី Alibaba គេរំពឹងថាក្រុមហ៊ុននឹងពង្រីកសាខាឲ្យដល់ ១ ០០០ កន្លែងត្រឹមឆ្នាំ ២០២៥។ នេះបើនាយកប្រតិបត្តិលោក Tran Van Truong។
ដោយឡែកការវិនិយោគនេះគឺធ្វើឡើងតាមរយៈកម្មវិធី eWTP Technology and Innovation Fund ដែល Jack Ma បានបង្កើតឡើងក្នុងឆ្នាំ ២០១៨ សម្រាប់វិនិយោគ និងជួយដល់សហគ្រិនផ្សេងៗ ស្របពេលថវិកាសម្រាប់ផ្គត់ផ្គង់កម្មវិធីនេះ គឺមានរហូតដល់ ៦០០ លានដុល្លារ៕
ប្រភព: vnexpress