កាលពីឆ្នាំទៅទីក្រុងញ៉ូវយ៉ក គឺជាប់ឈ្មោះជាទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក ខណៈបច្ចុប្បន្នធ្លាក់មកលេខ ២ បន្ទាប់ពីអត្រាកំណើនមហាសេដ្ឋីមានការកើនឡើងខ្លាំងនៅទីក្រុងប៉េកាំង។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes ទីក្រុងប៉េកាំងបានផ្ដួលញ៉ូវយ៉កជាផ្លូវការក្នុងនាមជាទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុត ពោលគឺមានចំនួន ១០០ នាក់ ខណៈទីក្រុងរបស់សហរដ្ឋអាមេរិកមានចំនួន ៩៩ នាក់។
គិតពីឆ្នាំ ២០២០ មក ចំនួនមហាសេដ្ឋីនៅទីក្រុងប៉េកាំងមានការកើនឡើងរហូត ៣៣ នាក់ ខណៈបើគិតទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីទាំង ១០០ នាក់វិញ គឺ មានប្រមាណ ៤៨៤,៣ ពាន់លានដុល្លារ ស្របពេលនៅញ៉ូវយ៉កមានការកើនឡើង ៧ នាក់ប៉ុណ្ណោះ តែបើគិតទ្រព្យសម្បត្តិរួមទាំង ៩៩ នាក់គឺមានរហូតដល់ ៥៦០,៥ ពាន់លានដុល្លារឯណោះ។
ដោយឡែក BBC ក៏បានរាយការណ៍ដែរថា នេះគឺជាលើកដំបូងដែលទីក្រុងញ៉ូវយ៉ករបូតតំណែងលេខ ១ សម្រាប់ទីក្រុងមានមហាសេដ្ឋីរស់នៅ ដ្បិតរយៈពេល ៧ ឆ្នាំកន្លងមកនេះ ទីក្រុងអ្នកមានជាងគេលើលោក កាន់តំណែងមួយនេះជាប់ៗគ្នាហើយ។
ខាងក្រោមគឺជាបញ្ជីទីក្រុងទាំង ១០ ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេលើលោក៖
- Beijing (មានមហាសេដ្ឋីរស់នៅ ១០០ នាក់ ជាមួយទំហំទ្រព្យសរុប ៤៨៤,៣ ពាន់លានដុល្លារ)
- New York City (មានមហាសេដ្ឋីរស់នៅ ៩៩ នាក់ ជាមួយទំហំទ្រព្យសរុប ៥៦០,៥ ពាន់លានដុល្លារ)
- Hong Kong (មានមហាសេដ្ឋីរស់នៅ ៨០ នាក់ ជាមួយទំហំទ្រព្យសរុប ៤៤៨,៤ ពាន់លានដុល្លារ)
- Moscow (មានមហាសេដ្ឋីរស់នៅ ៧៩ នាក់ ជាមួយទំហំទ្រព្យសរុប ៤២០,៦ ពាន់លានដុល្លារ)
- Shenzhen (មានមហាសេដ្ឋីរស់នៅ ៦៨ នាក់ ជាមួយទំហំទ្រព្យសរុប ៤១៥,៣ ពាន់លានដុល្លារ)
- Shanghai (មានមហាសេដ្ឋីរស់នៅ ៦៤ នាក់ ជាមួយទំហំទ្រព្យសរុប ២៥៩,៦ ពាន់លានដុល្លារ)
- London (មានមហាសេដ្ឋីរស់នៅ ៦៣ នាក់ ជាមួយទំហំទ្រព្យសរុប ៣១៦,១ ពាន់លានដុល្លារ)
- Mumbai (មានមហាសេដ្ឋីរស់នៅ ៤៨ នាក់ ជាមួយទំហំទ្រព្យសរុប ២៦៥ ពាន់លានដុល្លារ)
- San Francisco (មានមហាសេដ្ឋីរស់នៅ ៤៨ នាក់ ជាមួយទំហំទ្រព្យសរុប ១៩០ ពាន់លានដុល្លារ)
- Hangzhou (មានមហាសេដ្ឋីរស់នៅ ៤៧ នាក់ ជាមួយទំហំទ្រព្យសរុប ២៦៩,២ ពាន់លានដុល្លារ)៕
ប្រភព: therichest