កូវីដធ្វើ​ឲ្យ​គម្រោង​សាងសង់ធំៗ​ចំនួន​ពីរ​ ​នៅ​​ឥណ្ឌូណេស៊ី​គាំងស្ដូក​

អន្តរជាតិ

ដូច​បាន​ដឹង​ហើយ​ថា ជំងឺ​កូវីដ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជ្រួលច្របល់​​គ្រប់ទី​កន្លែង​។ ថ្មីៗនេះ ​ក្រុម​ស្រាវជ្រាវ​ Fitch Group បាន​វាយតម្លៃទៅលើ​គម្រោង​សាងសង់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ថា ​ការ​សាងសង់​ធ្លាក់​ចុះ​ប្រមាណ ២,៧% និង​អាច​បន្ត​ធ្លាក់​ដល់ ៨,៤% នៅ​ឆ្នាំ ២០២២ ដោយសារ​ជំងឺ​កូវីដ​និង​បញ្ហា​ហិរញ្ញវត្ថុ​។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី គ្រោង​​ជួយ​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា តែ​ជំនួយ​​ត្រូវ​បាន​ផ្ទេរ​ទៅកាន់​ផ្នែក​សុខាភិបាល​វិញ បន្ទាប់ពី​ឥណ្ឌូណេស៊ី​​ជួប​ប្រទះ​ជាមួយ​ការ​រាតត្បាត​​មេរោគ​​កូវីដ ខណៈ​អត្រា​ឆ្លង​​ប្រចាំថ្ងៃ​កើនឡើង​ហួស ៥០ ០០០ ករណី​។

​គម្រោង​សាងសង់​បានផ្អាក ខណៈ​គម្រោង​សាងសង់​ច្រើនជាង ៥០% គឺ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី មាន​ដូចជាកំពង់ផែទឹកជ្រៅ​នៅ​ខាងលិច​កោះជ្វា និង​ប្រព័ន្ធ​ដឹកជញ្ជូន​ខ្នាត​យក្ស​នៅ​ទីក្រុង​ហ្សាកាតា​ជាដើម។

បើ​ទោះ​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​យក្ស​ទាំង​នេះ អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​មាន​ការ​កើនឡើង​នា​ថ្ងៃ​អនាគត​ក្ដី តែការ​​ជាប់​បំណុល​លើសលប់ ​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ពន្យារពេល ឬ​រាំងស្ទះ​លំហូរ​សាច់ប្រាក់​ផង​ដែរ៕

ប្រភព: globalconstructionreview