ក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ និងពន្ធដារដ៏ល្បីរបស់អាមេរិកចូលខ្លួនមកដល់ទីផ្សារប្រទេសកម្ពុជា

អន្តរជាតិ

ក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់និងពន្ធដារ Andersen Global របស់សហរដ្ឋអាមេរិក បានពង្រីកវិសាលភាពរបស់ខ្លួន នៅក្នុងទីផ្សារទ្វីបអាស៊ី រួមមានកម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា និងវៀតណាម តាមរយ:កិច្ចព្រមព្រៀងសហការ ជាមួយក្រុមហ៊ុនផ្នែកច្បាប់ និងពន្ធដារ VDB Loi Limited។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយមានក្រុមហ៊ុនជាដៃគូសហការចំនួន ១០ និងមានអ្នកជំនាញជាង ២០០ នាក់ ក្រុមហ៊ុន VDB Loi Limited បានផ្តល់សេវាក្នុងវិស័យជាច្រើន ដូចជា ក្រុមហ៊ុនសាជីវកម្ម ហិរញ្ញវត្ថុ វិវាទ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ទូរគមនាគមន៍ ការវិនិយោគបរទេស និងពន្ធដារ ។

ក្រុមហ៊ុនផ្តល់សេវាពេញលេញ ដែលបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយលោក Edwin Vanderbruggen និង Jean Loi មួយនេះ ត្រូវបានទទួលស្គាល់ដោយស្ថាប័នធំៗជាច្រើន ដូចជា Chambers and Partners , The Legal 500 និង IFLR 1000 ហើយបានឈ្នះពានរង្វាន់ជាក្រុមហ៊ុន​ពន្ធដារ​ឆ្នើមប្រចាំឆ្នាំ ២០២០ ពីស្ថាប័នត្រួតពិនិត្យពន្ធដារអន្តរជាតិ (ITR) ផងដែរ ។

លោក Jean បាននិយាយថា ៖ ” យើងខិតខំដើម្បីក្លាយជាអង្គការដែលមានគុណភាពមួយ នៅក្នុងតំបន់ដែលកំណត់ស្តង់ដារគុណភាព ក្នុងតំបន់ឧស្សាហកម្ម។ ការសហការជាមួយក្រុមហ៊ុន Andersen Global នឹងអនុញ្ញាតឲ្យយើងធ្វើការជាមួយអ្នកជំនាញផ្នែកច្បាប់និងពន្ធដារ មកពីជុំវិញពិភពលោក និងពង្រីកសមត្ថភាពរបស់យើង ដើម្បីបម្រើអតិថិជនបានយ៉ាងរលូន នៅពេលពួកគេពង្រីកប្រតិបត្តិការរបស់ពួកគេនៅទូទាំងពិភពលោក ” ។

បន្ថែមពីនោះ លោក Mark Vorsatz ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Andersen Global បានមានប្រសាសន៍ថា ៖ ” តាមរយ:ការធ្វើការជាមួយគ្នាកន្លងមក យើងបានឃើញការ​ប្តេជ្ញា​ចិត្តរបស់ក្រុមហ៊ុន VDB Loi Limited ចំពោះភាពជាអ្នកគ្រប់គ្រង និងសេវាកម្មលំដាប់ថ្នាក់ល្អបំផុត។ ពួកគេបានបង្កើតវេទិកាប្រកួតប្រជែងនៅក្នុងទីផ្សាររៀងៗខ្លួន ដែលផ្តល់ឲ្យយើងនូវការរីកចម្រើនបន្ថែមទៀត នៅពេលដែលយើងមានបំណងបង្កើតវត្តមានដ៏យូរអង្វែងនៅក្នុងតំបន់ ” ។

គួរបញ្ជាក់ថា Andersen Global គឺជាសមាគមអន្តរជាតិ នៃក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ និងពន្ធដារដែលប្រមូលផ្តុំ ទៅដោយក្រុមអ្នកជំនាញខាងច្បាប់​ និងពន្ធដារមកពីជុំវិញពិភពលោក។ ដោយបង្កើតដោយក្រុមហ៊ុនអាមេរិក Andersen Tax LLC ក្នុងឆ្នាំ ២០១៣ Andersen Global ពេលនេះមានអ្នកជំនាញច្រើនជាង ៨ ០០០ នាក់ មកពីជុំវិញពិភពលោក និងមានវត្តមាន ២៩៨ សាខាតាមរយ:ក្រុមហ៊ុនជាសមាជិក និងក្រុមហ៊ុនជាដៃគូសហការរបស់ខ្លួន ៕

ប្រភព: Adersen