ឱនភាពពាណិជ្ជកម្ម (ការនាំចូលច្រើនជាងការនាំចេញ) របស់ប្រទេសវៀតណាមជាមួយចិនបានកើនឡើងរហូតដល់ ៣៩ ប៊ីលានដុល្លារ ដែលនេះមានន័យថា វៀតណាមនាំទំនិញចូលពីចិន ច្រើនជាងនាំចេញទៅចិន។

យ៉ាងណា ស្ថិតិនៃការនាំទំនិញចេញទៅកាន់ប្រទេសចិនរបស់វៀតណាមក៏មានការកើនឡើង ២២% ដែលស្មើនឹង ៣៣,៥ ពាន់លានដុល្លារ ឬ ១៦% នៃការនាំចេញសរុបទៅក្រៅប្រទេស។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយអគ្គនាយកដ្ឋានគយនៃប្រទេសវៀតណាម។
ប្រទេសចិនគឺនៅតែជាប្រភពនាំទំនិញចូលធំបំផុតរបស់វៀតណាម ដែលជាទូទៅជាគ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន និងឧបករណ៍ម៉ាស៊ីន ទូរស័ព្ទ និងវត្ថុធាតុដើមនានាសម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌ ដែលមានការកើនឡើងដល់ទៅ ៤៧% ឬ ៧២,៥ ពាន់លានដុល្លារ។

បញ្ជាក់ដែរថា កាលពីឆ្នាំទៅ វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតទី ៦ របស់ប្រទេសចិន និងជាប្រភពនាំចេញធំបំផុតទី ៥ ផងដែរ៕
ប្រភព: vnexpress