យោងតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុកធំៗជាច្រើន បានរាយការណ៍ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលជាខ្សែរាជរង្សរបស់ប្រទេសកម្ពុជាយើង កំពុងមានបំណងចង់ទិញយកក្លិប Saint-Etiennne របស់ក្របខ័ណ្ឌ Ligue 1 ។
ប្រភពដដែលបានបន្ថែមថាព្រះអង្គម្ចាស់ ថ្មីៗនេះបានដាក់សំណើផ្តល់ជូនប្រមាណ ១០០ លានអឺរ៉ូ (១១៧ លានដុល្លារ) ដើម្បីចរចាទិញយកក្លិបរបស់លីគកំពូលប្រទេសបារាំងនេះតែម្តង។
យ៉ាងណាក៏ដោយ ក្រុមប្រឹក្សាភិបាលរបស់ក្លិបនៅ Ligue 1 មួយនេះ នៅមិនទាន់មានការឆ្លើយតបទៅនឹងការផ្តល់ជូននេះនៅឡើយនោះទេ ស្របពេលពួកគេកំពុងស្វែងរកម្ចាស់ក្លិបថ្មី ក្រោយពីជួបវបត្តិហិរញ្ញវត្ថុ។
មិនតែប៉ុណ្ណោះរបាយការខាងលើបានបញ្ជាក់ទៀតថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលជាចៅរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ គឺជាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់យ៉ាងខ្លាំងម្នាក់ ហើយត្រូវបានគេរាយការណ៍ថាព្រះអង្គកំពុងសម្លឹងឃើញ ការពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងបារាំង និងកម្ពុជា តាមរយ:ការដាក់សំណើកាន់កាប់ក្លិបបាល់ទាត់ នៅក្នុងប្រវត្តិសាស្រ្តរបស់បារាំងមួយនេះ ៕
ប្រភព: Getfootballnewsfrance