វៀតណាម ដែលកំពុងជួបប្រទះការឆ្លងរាលដាលនៃវីរុស COVID-19 អាចនឹងខកខានឱកាសធ្វើជាម្ចាស់ផ្ទះនៃការវិនិយោគពីក្រៅប្រទេស។ នេះបើយោងតាមអង្គជំនុំជម្រះ AmCham, EuroCham, KoCham និងក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន។


ប្រសិនមានភាពយឺតយ៉ាវ ហើយវៀតណាមមិនមានវិធានការច្បាស់លាស់ អ្នកវិនិយោគនៅវៀតណាម អាចផ្លាស់ប្តូរសកម្មភាពផលិតទៅប្រទេសផ្សេង ដែលនាំការខូចខាតប្រយោជន៍ធ្ងន់ធ្ងរសម្រាប់ប្រទេសមានប្រជាជនជិត ១០០ លាននាក់នេះ។
ជាការពិតក្រុមវិនិយោគិនដែលសម្រេចផ្លាស់ប្ដូរសង្វាក់ផលិតកម្ម ពួកគេកម្រនឹងងាកមករកដៃគូសហការចាស់វិញណាស់ ព្រោះការវិនិយោគនឹងមិនមានការកើនឡើងដោយគ្មានគម្រោងច្បាស់លាស់។
បើតាមក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន បានសន្យានឹងជួយស្ដារសេដ្ឋកិច្ចប្រទេសវៀតណាមឲ្យមានស្ថិរភាពឡើងវិញ ដោយជាដំបូងវៀតណាម ត្រូវរកវិធីគ្រប់គ្រងស្ថានការណ៍ការឆ្លងរាលដាលនៃវីរុសជាមុនសិន។

បើតាមប្រភពពីក្រុមអ្នកវិនិយោគ ការចាក់វ៉ាក់សាំងគឺជាកូនសោសំខាន់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច ខណៈបុគ្គលដែលមានអាទិភាព គួរទទួលបានវ៉ាក់សាំងមុនគេមាន បុគ្គលិកពេទ្យ មនុស្សចាស់ បុគ្គលដែលមានជំងឺប្រចាំកាយ បុគ្គលិកធ្វើការផ្នែកផលិតសម្ភារៈ និងបុគ្គលិកផ្នែកដឹកជញ្ជូនជាដើម៕
ប្រភព: vnexpress