អ្នកគ្រប់គ្រងភោជនីយដ្ឋានមួយ បានធ្វើការប្តឹងផ្តល់ទៅកាន់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ក្នុងនាមជាអ្នកតំណាងឲ្យភោជនីយដ្ឋានជាច្រើនផ្សេងទៀត ដើម្បីទាមទារសំណងប្រមាណ ៥០ លានបាត សម្រាប់ការរងផលប៉ះពាល់លើអាជីវកម្មរបស់ខ្លួន ដោយសារតែវិធានការដ៏គ្មានប្រសិទ្ធភាព របស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ។
ភោជនីយដ្ឋាន Never Ending Summer Co ដែលតំណាងឲ្យភោជនីយដ្ឋានចំនួន ៣៩ ផ្សេងទៀត បានធ្វើការដាក់ពាក្យបណ្តឹងមួយនេះ ទៅកាន់តុលាស៊ីវិល នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ។
យ៉ាងណាតុលាការ បានកំណត់យកថ្ងៃទី ៩ ខែវិច្ឆិកា ដើម្បីបើកសវនាការមួយ តាមរយ:កម្មវិធី Zoom នៅក្រោយពីខ្លួនបានធ្វើការពិនិត្យទៅលើញត្តិ និងការស្នើសុំពីម្ចាស់ភោជនីយដ្ឋានខាងលើ ។
ជាមួយគ្នានេះ ភោជនីយដ្ឋាន Never Ending Summer បាននិយាយនៅក្នុងញត្តិដែលបានដាក់ទៅតុលានោះថា អាជីវកម្មរបស់ពួកគេបានទទួលរងផលប៉ះពាល់ខ្លាំង ពីការសម្រេចរបស់រដ្ឋាភិបាល ក្នុងការបិទភោជនីយដ្ឋានជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាននៃកូវីដ ១៩ ប៉ុន្តែយ៉ាងណាពួកគេមិនបានគ្រប់គ្រងស្ថានភាពនេះ ឲ្យមានភាពល្អប្រសើឡើងវិញនោះឡើយ ក្រោមហេតុផលថា យុទ្ធនាការចាក់វ៉ាក់សាំង ការគ្រប់គ្រងឧបករណ៍តេស្តអង់ទីក័រ និងថ្នាំព្យាបាលវីរុសនេះ ត្រូវបានរៀបចំឡើងក្នុងលក្ខណ:មិនគ្រប់គ្រាន់ ។
មិនតែប៉ុណ្ណោះ ក្រៅពីនាយករដ្ឋមន្ត្រី សូម្បីក្រសួងសុខាភិបាលសាធារណ: ក្រសួងមហាផ្ទៃ និងរដ្ឋបាលទីក្រុងបាងកក ក៏មានឈ្មោះនៅក្នុងពាក្យបណ្តឹងរបស់ ភោជនីយដ្ឋានទាំងនោះដែរ ៕
ប្រភព: Bangkok Post