ក្រុមហ៊ុនផលិតរថយន្ត Ford របស់សហរដ្ឋអាមេរិក បានលើកពីគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ១១,៤ ពាន់លានដុល្លារ ទៅលើការផលិតរថយន្តប្រភេទអគ្គិសនីរបស់ខ្លួន ជាមួយការសាងសង់រោងចក្រថ្មីចំនួន ៤ បន្ថែមទៀត ដែលអាចបង្កើតការងារថ្មីៗ ១១,០០០ កន្លែង នៅត្រឹមឆ្នាំ ២០២៥ ។
ក្រុមហ៊ុន Ford បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា ដោយចាប់ដៃសហការជាមួយក្រុមហ៊ុន SK Innovation របស់ប្រទេសកូរ៉េខាងត្បូង ពួកគេនឹងសាងសង់រោងចក្របន្ថែមនៅរដ្ឋ Kentucky និង Tennsessee ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនខាងលើបាននិយាយទៀតថា ៖ ” ការវិនិយោគនេះ គឺជាគាំទ្ររយ:ពេលវែងរបស់ក្រុមហ៊ុន ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីផលិតកម្មអាមេរិក ប្រកបដោយនិរន្តរភាព និងដើម្បីពន្លឿនវឌ្ឍនភាពរបស់ខ្លួន ក្នុងការឆ្ពោះទៅរកការសម្រេចបាននូវការកាត់បន្ថយការបំភាយសមាសធាតុកាបូនចូលទៅក្នុងបរិយាកាស តាមរយ:ការគាំទ្រដោយយុទ្ធាការ Paris Climate Agreement “ ។
លើសពីនេះ Ford រំពឹងថាយានយន្តនៅលើសកលលោក នៅចន្លោះ ៤០ ទៅ ៥០ ភាគរយ នឹងដំណើរការដោយថាមពលអគ្គិសនីពេញលេញ នៅឆ្នាំ ២០៣០ ។
មិនតែប៉ុណ្ណោះ ការប្រកាសអំពីការវិនិយោគថ្មីនេះ បានកើតឡើងចំពេលមានតម្រូវការយ៉ាងខ្លាំង សម្រាប់រថយន្តប្រភេទភីកអាប់ស៊េរីថ្មីរបស់ខ្លួន គឺម៉ូដែល F -15 Lightning និងប្រភេទរថយន្តអគ្គិសនីដទៃទៀតដូចជា ម៉ូដែល E-Transit និង Mustang Mach-E ៕
ប្រភព: Bangkok Post