សេដ្ជកិច្ចតៃវ៉ាន់ នៅតែបន្តកើនឡើងខ្ពស់នៅឆ្នាំនេះ បើទោះត្រូវរងគ្រោះដោយវិបត្តិកូវីដ

អន្តរជាតិ

លោក Su jain-rong រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុតៃវ៉ាន់បាននិយាយនៅថ្ងៃពុធនេះ ថាសេដ្ឋកិច្ចប្រទេសរបស់ខ្លួន ទំនងជាកើនឡើងជាង ៦% នៅឆ្នាំនេះ ដែលនេះគឺជាចំនួនខ្ពស់ជាង ការព្យាករណ៍របស់ធនាគាកណ្តាល កាលពីសប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងកាលពីសប្តាហ៍មុន ធនាគារកណ្តាល បានធ្វើការពិនិត្យឡើងវិញ នូវការព្យាករណ៍ ចំពោះកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ក្នុងប្រទេស  ដោយសារតែមើលឃើញការនាំចេញកំពុងតែមានសន្ទុះខ្លាំង ដែលបានជំរុញប្រព័ន្ធសេដ្ឋកិច្ច មានការកើនឡើងលឿន បើទោះជាត្រូវប្រឈមមុខជាមួយជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ។

មិនតែប៉ុណ្ណោះ ធានាគារកណ្តាល បានបង្កើនការប៉ាន់ស្មានរបស់ខ្លួន សម្រាប់ឆ្នាំ ២០២១ ចំពោះកំណើនផលិតក្នុងស្រុកសរុប (GDP) ដល់ ៥,៧៥% ពីការព្យាករណ៍ពីមុន ៥,០៨% នៅក្នុងខែមិថុនា ។

រំលឹកថាកំណើនសេដ្ឋកិច្ចរបស់តៃវ៉ាន់ បានឈានដល់ ៣,១១% នៅក្នុងឆ្នាំ ២០២០ បន្ទាប់ពីមានការកើនឡើងក្នុងអត្រាប្រមាណ ២,៧១% នៅក្នុងឆ្នាំ ២០១៩ ។

បន្ថែមពីនេះផលិតផលក្នុងស្រុកសរុបរបស់តៃវ៉ាន់ បានកើនឡើង ៧,៤៣% នៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២១ នេះ ពោលគឺបានធ្លាក់ពី ៨,៩២% នៅក្នុងត្រីមាសទី ១ ដែលវាត្រូវបានកាត់បន្ថយដោយសារតែការបិទខ្ទប់ប្រទេស ដើម្បីការពារការឆ្លងរីករាលដាលនៃកូវីដ ១៩ ៕

ប្រភព: Kelo.com