បើនិយាយដល់សែស្រឡាយរាជវង្ស នោះគ្រប់គ្នាប្រាកដជាគិតថា បុគ្គលដែលបានជាប់សាច់សាលោហិតច្បាស់ជាមានទ្រព្យច្រើនអនេកជាមិនខាន។

ជាក់ស្ដែង ដូចព្រះរាជបុត្រ George Alexander Louis ដែលជាអ្នកស្នងតំណែងរាជវង្សជំនាន់ទី ៣ នៃចក្រភពអង់គ្លេស គឺបច្ចុប្បន្នទើបនឹងមានវ័យ ៨ ឆ្នាំ តែទ្រព្យសម្បត្តិរបស់ទ្រង់វិញ គឺមានរហូតដល់ ១ ពាន់លានដុល្លារឯណោះ។
ឧកញ៉ាញូសន៍ សូមណែនាំបញ្ជីឈ្មោះខ្សែរាជវង្សទាំង ៧ ប្រទេសដែលមានទ្រព្យច្រើនបំផុតលើលោក ហើយមាន ២ នៅតំបន់អាស៊ាន៖
7/ គ្រួសាររាជវង្សនៃប្រទេសប្រ៊ុយណេ មានទ្រព្យយ៉ាងតិច ២៨ ពាន់លានដុល្លារ

6/ គ្រួសាររាជវង្សនៃប្រទេសថៃ មានទ្រព្យរហូតដល់ ៦០ ពាន់លានដុល្លារ

5/ គ្រួសាររាជវង្សនៃចក្រភពអង់គ្លេស មានទ្រព្យ ៨៨ ពាន់លានដុល្លារ

4/ គ្រួសាររាជវង្សនៃអាប៊ូដាប៊ី មានទ្រព្យ ១៥០ ពាន់លានដុល្លារ

3/ គ្រួសាររាជវង្សនៃប្រទេសកាតា មានទ្រព្យ ៣៣៥ ពាន់លានដុល្លារ

2/ គ្រួសាររាជវង្សនៃគុយវ៉ែត មានទ្រព្យ ៣៦០ ពាន់លានដុល្លារ

1/ គ្រួសាររាជវង្សនៃអារ៉ាប៊ីសាអូឌីត មានទ្រព្យ ១,៤ ទ្រីលានដុល្លារ៕

ប្រភព: lovemoney