ទប់​កុំ​ឲ្យ​សហគ្រាសធុន​តូច​​ដួល ថៃ​យក​ថវិកា​ជាតិ​​ជួយ​កម្មករ​​មួយ​ខែ​ម្នាក់​ ៩ ០០០ បាត​

អន្តរជាតិ

ប្រទេសថៃកំពុងមានបញ្ហាខ្លាំងផ្នែកសេដ្ឋកិច្ច ដោយសារការរាតត្បាតពីជំងឺកូវីដ ១៩ ដែលបណ្ដាលឲ្យអាជីវកម្មខ្នាតតូច ធំជាច្រើនកន្លែងបះជើងបណ្ដើរៗ ដោយសារទប់ទល់នឹងការចំណាយមិនបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយមើលឃើញពីស្ថានការណ៍មិនសូវល្អ រដ្ឋាភិបាលប្រទេសថៃគ្រោងនឹងបញ្ចេញថវិកាជាតិប្រមាណ ៤៥ ពាន់លានបាត ដើម្បីជួយទ្រទ្រង់ដល់អាជីវកម្មខ្នាតតូចទូទាំងប្រទេសរយៈពេល ៣ ខែខាងមុខ។

ចំពោះក្រុមហ៊ុនដែលមានបុគ្គលិកធ្វើការប្រមាណ ២០០ នាក់ នឹងទទួលបាន ៩ ០០០ បាត/ម្នាក់ ជារៀងរាល់ខែសម្រាប់រយៈពេល ៣ ខែ គិតចាប់ពីខែវិច្ឆិកាទៅ ស្របពេលគោលដៅសំខាន់នៃគម្រោងការនេះគឺ ជួយទប់ទល់ការងារ ៥,០៤ លានកន្លែងឲ្យមានស្ថិរភាព។

គម្រោងការនេះផងដែរ នឹងជួយទ្រទ្រង់អាជីវកម្មប្រមាណ ៤៨០ ០០០ ក្រុមហ៊ុន ដែលមានបុគ្គលិករហូតដល់ ២០០ នាក់/ក្រុមហ៊ុន ឲ្យមានស្ថិរភាពដល់ទៅ ៩៥% ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលក៏មានគម្រោងចង់ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ១ លាននាក់នៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២១ នេះ ដោយមានគម្រោងចំណាយប្រមាណ ៦០ លានបាតផងដែរ៕

ប្រភព: bangkokpost