បើតាមប្រភពព័ត៌មានផ្ដល់ឲ្យដោយក្រុមហ៊ុន Tesla Inc បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានលក់រថយន្តអស់ប្រមាណ ២៤១ ៣០០ គ្រឿង គិតត្រឹមបិទបញ្ជីត្រីមាសទី ៣ ឆ្នាំនេះ។
ស្ថិតិខាងលើនេះ គឺហួសពីការសន្និដ្ឋានពីអ្នកជំនាញដែលបានព្យាករណ៍ថា Tesla នឹងអាចលក់រថយន្តប្រភេទអគ្គិសនីរបស់ពួកគេបានត្រឹម ២២៩ ២៤២ គ្រឿងប៉ុណ្ណោះ។ នេះបើតាមការព្យាករណ៍ពី Refinitiv data។
ក្នុងចំណោមរថយន្តដែល Tesla លក់ចេញក្នុងត្រីមាសទី ៣ នេះ គឺមានរថយន្តម៉ូដែល Model 3 និងប្រភេទរថយន្តស្ព័រ Model Y ២៣២ ០២៥ គ្រឿង ខណៈ ៩ ២៧៥ គ្រឿងទៀតគឺជាម៉ូដែល S និង X។
ដោយឡែក ស្ថិតិនៃការលក់រថយន្តនៅត្រីមាសទី ៣ នេះផងដែរ គឺមានការកើនឡើងដល់ទៅ ១៥% បើប្រៀបនឹងត្រីមាសមុន ពោលកើនពី ២៣៧ ៨២៣ គ្រឿង មក ២៤១ ៣០០ គ្រឿង៕
ប្រភព: kelo