ស៊ីប គឺជាប្រទេសស្ថិតនៅក្នុងដែនកោះមួយ នៅសមុទ្រមេឌីទែរ៉ាណេខាងកើត ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋស៊ីប ដែលមានប្រជាជនច្រើនជាងគេ និងធំជាងគេទីបី នៅមេឌីទែរ៉ាណេ ដោយមានទីតាំងស្ថិតនៅភាគត្បូងប្រទេសទួរគី ភាគខាងលិចប្រទេសស៊ីរី ខណៈខាងជើងជាប់ប្រទេសអេហ្ស៊ីប និងភាគអាគ្នេយ៍ប្រទេសក្រិក ។
ក្រឡេកទៅមើលឃើញសេដ្ឋកិច្ចវិញ ស៊ីបត្រូវបានចាត់ទុកថាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់បំផុតមួយ ដែលចាត់ថ្នាក់ដោយធនាគារពិភពលោក នឹងត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនខ្លាំងបំផុត នៅក្នុងឆ្នាំ ២០០១ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិថែមទៀតផង ។ ប្រទេសដីកោះមួយនេះ ត្រូវបានអនុម័តឲ្យប្រើប្រាស់ប្រាក់អឺរ៉ូ ជារូបិយប័ណ្ណផ្លូវការរបស់ខ្លួន នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៨ ដែលជំនួសដោយប្រាក់ ស៊ីបផោន (Cypriot pund )។
ថ្វីបើជាកោះតូចមានទំហំប្រមាណ ៩ ២៥១ គីឡូម៉ែត្រការ៉េពិតមែន តែស៊ីបជាប្រទេសដែលទាក់ទាញវិនិយោគិនជាច្រើនឲ្យចូលទៅវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។ ស៊ីបកំពុងសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសជាច្រើន ពិសេសជាមួយសហភាពអឺរ៉ុប ខណ:ការនាំចេញទៅក្រៅប្រទេសរបស់ខ្លួន មានប្រមាណ ២,៨០៥ ពាន់លានដុល្លារ ដោយទំនិញនាំចេញមានដូចជា ផ្លែក្រូច ដំឡូងបារាំង ស៊ីម៉ងត៍ សម្លៀកបំពាក់ និងឱសថ ទៅកាន់ប្រទេសដៃគូសំខាន់ដូចជា លីប៊ី ៩,៤% ក្រិក ៧,៧% ន័រវែស ៦.៧% ចក្រភពអង់គ្លេស ៥.៣% និង អាល្លឺម៉ង់ ៤,១% គិតត្រឹមឆ្នាំ ២០១៧ ។
ក្នុងពេលជាមួយគ្នានោះ ការនាំចូលមកកាន់ប្រទេសស៊ីប មានទំហំប្រមាណ ៧,៩៣៥ ពាន់លានដុល្លារ ខណ:ទំនិញនាំចូលមានដូចជា សម្ភារ:ប្រើប្រាស់ ប្រេងឆៅ និងប្រេងរំអិល គ្រឿងម៉ាស៊ីន ឧបករណ៍ដឹងជញ្ជូនជាដើម ដោយដៃគូនាំចូលសំខាន់មានដូចជា ក្រិក ១៩% អ៊ីតាលី ៧.៥% ចិន ៧,៤% កូរ៉េខាងត្បូង ៧.៣% អាល្លឺម៉ង់ ៧% ហូឡង់ ៥,១% ចក្រភពអង់គ្លេស ៥% និង អ៊ីស្រាអែល ៤,១% ។
សរុបមកការវាស់វែងដ៏ធំបំផុតនៃសេដ្ឋកិច្ច និងផលិតផលក្នុងស្រុកសរុប GDP បានកើនឡើង ១,៦ ភាគរយ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងត្រីមាសចុងឆ្នាំមុនមាន ១,១ ភាគរយ ខណៈ អត្រាកំណើនត្រីមាសទី ១ មានចំនួន ៦,៤ ភាគរយ។
People queue up to make a transaction at an ATM outside a branch of Bank of Cyprus in Nicosia March 21, 2013. Cypriot politicians searched desperately on Thursday for a “Plan B” to find billions of euros to clinch a European Union bailout and avert a financial meltdown after parliament rejected a bank deposit levy. REUTERS/Yorgos Karahalis (CYPRUS – Tags: POLITICS BUSINESS)
ដោយឡែកមូលហេតុសំខាន់បំផុតដែលធ្វើឲ្យស៊ីបក្លាយជាគោលដៅសម្រាប់វិនិយោគិន គឺ ងាយស្រួលដល់ការស្នើសុំលិខិតឆ្លងដែនទី ២ ជាពិសេសសម្រាប់បុគ្គលដែលមានគោលបំណងមកបណ្ដាក់ទុននៅក្នុងប្រទេស។ រីឯការស្នើសុំលិខិតឆ្លងដែនទៀតសោត គឺចាយពេលខ្លីប៉ុណ្ណោះ ពោលត្រឹម ៦ ខែ ខណៈប្រជាជនដែលកាន់លិខិតឆ្លងដែនស៊ីបគឺអាចធ្វើដំណើរដោយមិនចាំបាច់ត្រូវការទិដ្ឋាការដល់ទៅ ១៧១ ប្រទេស។
បន្ថែមពីនេះ វិស័យទេសចរណ៍ ក៏ជាផ្នែកដ៏សំខាន់មួយ នៃសេដ្ឋកិច្ចប្រទេសមួយនេះផងដែរ ដោយភ្ញៀវទេសចរជាង ២ លាននាក់ មកចូលមកលេងកម្សាន្ត ដែលធ្វើឲ្យស៊ីប ក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតទី ៤០ នៅលើពិភពលោក ។
គួរបញ្ជាក់ផងដែរថា ប្រទេសស៊ីប មានចំនួនប្រជាជនសរុបប្រមាណជិត ៩ម៉ឺននាក់ ដោយលផលិតផលក្នុងស្រុកសរុប (GDP) មានចំនួនប្រមាណ ២៣,៩៦៧ ពាន់លានដុល្លារ ស្ថិតនៅចំណាត់ថ្នាក់លេខ ១០៥ ទូទាំងពិភពលោក គិតត្រឹមឆ្នាំ ២០២០ ៕
ប្រភព: Wiki