ប្រលាន​យន្តហោះមួយ​​នៅ​​ហ្វីលីពីន​ ​ក្រុម​ឧទ្ទាម​អុកឡុកមិន​ចេះ​ចប់​ ទីបំផុត​ប្រើ​ពេល​ជាង ១១ ឆ្នាំ​ទើប​សង់​រួច

អន្តរជាតិ

​ប្រលានយន្តហោះ Bicol International Airport នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន​ ចាយពេល​ដល់​ទៅ ១១ ឆ្នាំ​ ទើប​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មាន​កត្តា​ជាច្រើន​ដែល​រាំង​ស្ទះ​ដល់​ការ​សាងសង់​នៃ​ប្រលានយន្តហោះ​អន្តរជាតិ​មួយ​នេះ ដូចជា​បញ្ហា​សេដ្ឋកិច្ច​ នយោបាយ ហើយ​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ New People នៃពួកកុម្មុយនីស្ត​ ក៏​អុកឡុក​ជា​ច្រើន​លើក​ច្រើន​សារ។

បើ​តាម​ការ​អះអាង​ពី​ក្រសួង​ដឹកជញ្ជូន​ប្រចាំ​ប្រទេស​បាន​ឲ្យ​ដឹង​ថា គម្រោងការ​សាងសង់​ប្រលាននេះ​​មាន​តម្លៃ​ដល់​ទៅ​ជិត ៧៩០ លាន​ដុល្លារ និង​បាន​ចាប់ផ្ដើម​សាងសង់​ក្រោម​យុទ្ធនាការ “Build, Build, Build” របស់​ប្រធានាធិបតី Duterte។

ប្រលានយន្តហោះ Bicol International Airport បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ០៨ តុលា​កន្លង​ទៅ និង​បច្ចុប្បន្ន​គឺ​បើក​ដំណើរការ​សម្រាប់​តែ​ការហោះហើរ​ក្នុង​ស្រុក​សិន​ប៉ុណ្ណោះ ខណៈ​នឹង​បើក​ទទួល​ជើង​ហោះហើរ​អន្តរជាតិ​នា​ខែ​ក្រោយ បើសិន​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​អនុញ្ញាត​។

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ហ្វីលីពីន​បញ្ជាក់​ដែរ​ថា នៅពេល​ប្រលាន​មួយ​នេះ​ដាក់​ដំណើរការ​ពេញលេញ ឱកាស​ការងារ​ជាង ១ ១០០ កន្លែង នឹង​ផ្ដល់​ជូន​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​តំបន់ Barangay Alobo ដែល​មាន​ចំងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ពី​ភ្នំភ្លើង Mayon Volcano៕

ប្រភព: globalconstructionreview