ពិព័រណ៍នាឡិកាធំបំផុតប្រចាំឆ្នាំ ២០២១ Central International Watch Fair 2021 បានប្រកាសធ្វើឡើងនៅប្រទេសថៃ ដែលមានទីតាំងជាក់លាក់នៅផ្សារទំនើប Central Chidlom ជាន់ទី ៣ The Event Hall ខណៈនៅព្រឹត្តិការណ៍លំដាប់ពិភពលោកនេះនឹងមានដាក់បង្ហាញនាឡិកាម៉ាកល្បីៗជាង ១០០ ម៉ាក រហូតដល់ថ្ងៃទី ៣១ តុលា។

ដោយសារជាប់ងារជាការតាំងបង្ហាញនាឡិកាធំបំផុតប្រចាំឆ្នាំ ច្បាស់ណាស់នេះគឺជាឱកាសដ៏ល្អសម្រាប់ការរកទិញនាឡិកា Brand មានគុណភាព និងពេញនិយមដូចជា Franck Muller, Tag Heuer, Maurice Lacroix, Frederique Constant, Rado, Mido, Hamilton, Salvatore Ferragamo, Citizen, Casio, Emporio Armani និងនៅមានច្រើនម៉ាកទៀត។

អ្វីដែលកាន់តែពិសេសគឺព្រឹត្តិការណ៍មួយនោះ នឹងមានបង្ហាញនូវនាឡិកាតែមួយគ្រឿងគត់ដែលមាននៅប្រទេសថៃ គឺ Amadeo Amadeo នាឡិកាពណ៌ផ្កាឈូក រចនាម៉ូដបែប Fleurisanne ដែលអាចមើលធ្លុះដល់គ្រឿងក្នុងនាឡិកា ខណៈតម្លៃវិញគឺជិត ១០ លានបាត។
នៅមាននាឡិកាប្រណីតផ្សេងទៀតដូចជា Montblanc-Star Legacy Exo Tourbillon Slim 42mm Limited Edition 8 នាឡិកាពណ៌ទឹកមាសជាមួយគ្រីស្តាល់ត្បូងកណ្តៀងត្បូងពេជ្រចំនួន ១៥ គ្រាប់នៅលើលេខ និងគ្រាប់ពេជ្រ Wesselton ចំនួន ៦៤ គ្រាប់នៅលើតួផងដែរ។

នាមជាពិព័រណ៍នាឡិកាធំបំផុតច្បាស់ជាមាននាឡិកាគ្រប់ប្រភេទជាមិនខាន ជាក់ស្ដែងក៏មានតំបន់បង្ហាញនាឡិកាឆ្លាតវៃដូចជា Apple, Garmin, Samsung និង Huawei ជាដើម។

កាន់តែអស្ចារ្យនោះគឺ អតិថិជនអាចជ្រើសរើសម៉ូដដែលពួកគេស្រឡាញ់តាមរយៈការមើលតាមការផ្សាយផ្ទាល់ មុននឹងសម្រេចចិត្តមកមើលផ្ទាល់នៅហាង ខណៈការផ្សាយផ្ទាល់នឹងធ្វើឡើងតាមរយៈ Facebook Page ផ្លូវការCentral Department Store ហើយក៏នៅមានការបញ្ចុះតម្លៃផ្សេងៗដល់ទៅ ៣០% ផងដែរសម្រាប់ការទិញឥវ៉ាន់នៅក្នុងកម្មវិធីមួយនេះ៕
ប្រភព: bangkokpost