ប្រទេសបារាំងប្រកាសចង់ក្លាយជាប្រទេសឈានមុខគេផ្នែកឧស្សាហកម្មអ៊ីដ្រូសែនធំបំផុតនៅតំបន់អឺរ៉ុបត្រឹមឆ្នាំ ២០៣០ ដោយចាយដើមទុនប្រមាណជាង ៣០ ពាន់លានអឺរ៉ូ ឬ ៣៥ ពាន់លានដុល្លារ។
មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពី ៦ ខែមុន លោក Emmanuel Macron បានប្រកាសថា បើសិនជាប់ឆ្នោត លោកនឹងមានគម្រោងអភិវឌ្ឍន៍ប្រទេសបារាំង ឲ្យក្លាយជាប្រទេសឈានមុខគេផ្នែកឧស្សាហកម្ម ដែលមានឈ្មោះ France 2030។
លោក Macron បានអះអាងថា គម្រោងការនេះនឹងផ្ដល់គុណសម្បត្តិច្រើនដល់ក្រុមហ៊ុនខ្នាតតូច និងធំជាច្រើន តែបញ្ហាធំបំផុតពេលនេះ គឺព្យាយាមកាត់បន្ថយករណីឆ្លងកូវីដ ១៩ នៅក្នុងប្រទេសជាមុនសិន។
ប្រទេសបារាំងគ្រោងសាងសង់យន្តហោះស៊ីថាមពលទាបនៅឆ្នាំ ២០៣០ និងគម្រោងផលិតយានយន្តអគ្គិសនីផងដែរ។
បញ្ជាក់ដែរថា ទឹកប្រាក់ ៣០ ពាន់លានអឺរ៉ូនេះ គឺបន្ថែមពីលើគម្រោងស្ដារប្រទេសឡើងវិញ ១០០ ពាន់លានអឺរ៉ូដែលបានទម្លាក់កាលពីឆ្នាំមុន ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ ១៩ ខណៈមួយចំនួនធំគឺផ្ដោតសំខាន់ការពង្រឹងថាមពលបៃតង៕
ប្រភព: reuters