​បើ​ច្បាប់​ថ្មី​​ដាក់​​ឲ្យ​ដំណើរការ​ អាល្លឺម៉ង់អាច​​រក​ចំណូល​បាន​​ជិត ៧ ពាន់​​លាន​ដុល្លារ​ពី​ការ​បង់ពន្ធ​​ក្រុម​ហ៊ុន​ធំៗ​ក្នុង​ប្រទេស

អន្តរជាតិ

ប្រទេស​អាល្លឺម៉ង់​ រំពឹង​ថា​នឹង​អាច​រកចំណូល​ចូល​រដ្ឋ​បាន​បន្ថែម​ចន្លោះពី ៥ ទៅ ៦ ពាន់​លាន​ដុល្លារ​អឺរ៉ូ ឬ​ចន្លោះ​ពី ៥,៨ ទៅ ៦,៩ ពាន់​លាន​ដុល្លារ ពី​ការ​បង់ពន្ធ​នៃ​ក្រុមហ៊ុន​ធំៗ ដោយសារ​ច្បាប់​ថ្មី​ គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ទូទាំង​សកលលោក​បង់ពន្ធ​ជូន​ប្រទេស​ដែល​កំពុង​ធ្វើអាជីវកម្ម​ប្រមាណ ១៥%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ច្បាប់​ថ្មី​នេះ​ផងដែរ គឺ​អនុម័ត​សម្រាប់​ប្រទេស​ប្រមាណ ១៣៦ ប្រទេស ដែល​កំណត់​ជាស្រេច​រាល់ក្រុមហ៊ុន​ធំៗ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​គឺ​ត្រូវ​បង់ពន្ធ​ទាប​បំផុត ១៥% គិត​ចាប់ពី​ឆ្នាំ ២០២៣ ដែល​អាច​ផ្ដល់​ផល​ចំណេញ​ដល់​ប្រទេស​ដែល​មាន​អត្រា​ពន្ធ​ទាប ទៅ​កាន់​កម្រិត​មធ្យម​នៅ​រយៈ​ពេល​វែង ហើយ​ផល​ចំណេញ​នេះ​ផង​ដែរ​ក៏ បាន​ជះ​ឥទ្ធិពល​ល្អ​ដល់​អាជ្ញាធរ​ពន្ធ​អាល្លឺម៉ង់​ទៀត​ផង។

បើ​តាម​ការ​ស្រាវជ្រាវ​ពី​វិទ្យាស្ថាន IFO ដែល​មាន​ចក្ខុវិស័យ​ជួយ​សម្រួល​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រទេស​អាល្លឺម៉ង់​ និង​សហព័ន្ធ​អឺរ៉ុប បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ចិត្ត​អនុម័ត​ច្បាប់​នេះ គឺ​ដើម្បី​ដាស់​តឿន​ដល់​អ្នកនយោបាយ និង​អ្នកជំនួញ​ធំៗ។

ដោយឡែក​បើ​តាម​ទិន្នន័យ​ពី​ក្រសួង​ពន្ធដារ​អាល្លឺម៉ង់ បាន​សន្និដ្ឋាន​ថា ចំណូល​ពន្ធ​អាល្លឺម៉ង់​ឆ្នាំ​នេះ នឹង​អាច​កើនឡើង​ដល់ ៧៧៣ ពាន់​លាន​អឺរ៉ូ។

ថ្វីបើ​អត្រា​ពន្ធ ១៥% វា​ហាក់​ដូចជា​ច្រើន​ក៏​ពិតមែន តែ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ឧស្សាហកម្ម​ផ្សេងៗ​វិញ គឺ​នៅ​ទាប​ជាង ដោយសារ​ពន្ធ​នៅ​ប្រទេស​ឧស្សាហកម្ម​គឺ​ជា​មធ្យម ២៣,៥%៕

ប្រភព: Kelo