កាលពីពេលថ្មីៗនេះមានដំណឹងមកថា ក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះ Ford គ្រោងវិនិយោគលើគម្រោងថ្មីដែលត្រូវការចំណាយទុនប្រមាណ ២៣០ លានផោន ឬ ៣១៦ លានដុល្លារដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅភាគខាងជើងចក្រភពអង់គ្លេស។
ដោយសារមានរោងចក្រផលិតថាមពលនៅ Halewood ស្រាប់ ដែលអាចផលិតថាមពលប្រមាណ ២៥០ ០០០ ខ្នាតក្នុងមួយឆ្នាំៗ បន្ទាប់ពីពាក់កណ្ដាលឆ្នាំ ២០២៤ ទៅ ដែលល្មមធានាបានថា អាចគ្រប់គ្រាន់សម្រាប់ការផលិតរថយន្តអគ្គិសនីទូទាំងទ្វីបត្រឹមឆ្នាំ ២០៣០។
គម្រោងនេះក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលអង់គ្លេស។ អង់គ្លេសគ្រោងជួយក្រុមហ៊ុនណាក៏ដោយ ដែលមានគម្រោងផលិតយានយន្តដើរដោយថាមពលអគ្គិសនី ដើម្បីធានាការប្រកួតប្រជែងទីផ្សារអន្តរជាតិ ក៏ដូចជាបង្កើតឱកាសការងារក្នុងប្រទេសផងដែរ។ រដ្ឋាភិបាលចក្រភពអង់គ្លេសនឹងផ្ដល់ប្រាក់ប្រមាណ ១០% នៃមូលនិធិសរុបទៅកាន់ក្រុមហ៊ុនផលិតយានយន្តនានាដែលមានផែនការផលិតយានយន្តអគ្គិសនី៕
ប្រភព: Kelo