ការនាំចេញទំនិញ មិនមែនជាប្រេងរបស់សិង្ហបុរី (NODX) បានកើនឡើងដល់ ១២,៣% នៅក្នុងខែកញ្ញា ដែលនេះជាកំណើនរយ:ពេល ១០ ខែជាប់ៗគ្នាហើយ នៅក្នុងឆ្នាំនេះ ។
ជាក់ស្តែង បើយោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយសហគ្រាសសិង្ហបុរី (ESG) កាលពីថ្ងៃទី ១៨ ខែតុលា បានបង្ហាញថា ការនាំចេញទំនិញមិនមែនអេឡិចត្រូនិកមានការកើនឡើង ប៉ុន្តែជាមួយគ្នានោះ ការនាំចេញគ្រឿងអេឡិចត្រូនិកវិញ ក៏ស្ថិតនៅក្នុងរង្វង់កើនឡើងខ្លាំងផងដែរ ។
យ៉ាងណា ការនាំចេញគ្រឿងអេឡិចត្រូនិក បានកើនឡើង ១៤,៤ ភាគរយ នៅក្នុងខែកញ្ញា ដោយក្នុងនោះមានដូចជា បន្ទះឈីប កុំព្យូទ័រយួរដៃ និងឧបករណ៍ទូរគមនាគមន៍ជាដើម ។
ដោយឡែក សម្រាប់ការនាំចេញទំនិញមិនមែនអេឡិចត្រូនិករបស់សិង្ហបុរីវិញ បានកើនឡើង ១១,៧ ភាគរយនៅក្នុងខែកញ្ញា ធៀបនឹងឆ្នាំមុន ខណ:ផលិផលនាំមុខមានដូចជា គីមី ឥន្ធន: គ្រឿងម៉ាស៊ីន និងឱសថ ។
មិនតែប៉ុណ្ណោះ ESG បាននិយាយថា ការនាំចេញទៅកាន់ទីផ្សារកំពូលៗ បានកើនឡើងនៅក្នុងខែកញ្ញា បើទោះបីជាការនាំចេញទៅកាន់សហភាពអឺរ៉ុបទាំង ២៧ ប្រទេស និងម៉ាឡេស៊ី ថៃ បានធ្លាក់ចុះក៏ដោយ ។ ស្របពេលប្រទេសដែលជាចំណែកធំបំផុតនៃការកើនឡើងនេះ គឺចិន អាមេរិក និងកូរ៉េខាងត្បូង ៕
ប្រភព: CNA