កាលពីពេលកន្លងទៅ ប្រទេសថៃបានប្រកាសថានឹងបើកច្រកព្រំដែនជាផ្លូវការនៅដើមខែក្រោយពោលនៅថ្ងៃទី ០១ វិច្ឆិកាខាងមុខ ដើម្បីស្វាគមន៍ការចូលកំសាន្តពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ។

អ្វីដែលកាន់ពិសេសនោះ គឺកាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានធ្វើការប្រកាសនៅលើ Facebook Page ផ្លូវការរបស់លោកថា សម្រាប់ទេសចរមកពី៤៥ប្រទេស ដែលនឹងបង្ហាញដូចខាងក្រោម គឺមិនបាច់ធ្វើចត្តាឡឺស័កឡើយក្នុងការចូលមកកំសាន្តក្នុងប្រទេសថៃ។
ភ្ញៀវទេសចរដែលមកពី ៤៦ ប្រទេសនោះ នឹងតម្រូវឲ្យធ្វើតេស្តរកកូវីដ ១៩ តាមរយៈម៉ាស៊ីន RT-PCR និងត្រូវរង់ចាំលទ្ធផលដោយការស្នាក់នៅសណ្ឋាគារដែលកំណត់ទុកមួយយប់ ឬរហូតដល់ចេញលទ្ធផលអវិជ្ជមាន ទើបអាចធ្វើដំណើរកម្សាន្តបាន។
បញ្ជីឈ្មោះប្រទេសទាំង ៤៦ ប្រទេសដែលអាចទទួលបានសិទ្ធិអនុគ្រោះដូចខាងលើគឺមានដូចជា៖

ប្រភព: channelnewsasia