តម្លៃផ្ទះនៅសិង្ហបុរីកើនឡើងខ្ពស់ជាងការប៉ាន់ស្មាន សម្រាប់ត្រីមាសទី ៣ ឆ្នាំនេះ

អន្តរជាតិ

តម្លៃផ្ទះឯកជន នៅប្រទេសសិង្ហបុរី បានកើនឡើង ១,១% នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ជាចំនួនខ្ពស់ជាងការប៉ាន់ស្មាន ដែលបានចេញផ្សាយកាលពីដើមខែតុលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង សន្ទស្សន៍នៃតម្លៃអចលនទ្រព្យបែបលំនៅដ្ឋានឯកជន បានកើនឡើងដល់ ១៦៥,៣ ពិន្ទុ នៅក្នុងត្រីមាសទី ៣ ដែលបានកើនឡើងពី ១៦៣,៥ ពិន្ទុ នៅក្នុងត្រីមាសទី ២ ។ យ៉ាងណា នេះបើតាមស្ថិតិអចលនទ្រព្យ ដែលបានចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) នៅថ្ងៃសុក្រនេះ ។

យ៉ាងណា តម្លៃផ្ទះជួលបានកើនឡើង ២,៦% នៅចន្លោះខែកក្កដា ដល់ខែកញ្ញា ដោយបានធ្លាក់ចុះ ០,៣% បើធៀបទៅនឹងត្រីមាសមុន ។ ជាមួយគ្នានោះតម្លៃផ្ទះធម្មតា បានកើនឡើង ០,៧% ខណ:កាលពីត្រីមាសមុន បានកើនឡើង ១,១% ។

លោក Lam Chern Woon ដែលជាប្រធានផ្នែកស្រាវជ្រាវ និងពិគ្រោះយោបល់នៅ Edmund Tie បានកត់សម្គាល់ឃើញថា តម្លៃអចលនទ្រព្យឯកជនសរុប បានកើនឡើង សម្រាប់ ៦ ត្រីមាសជាប់ៗគ្នា ។ 

មិនតែប៉ុណ្ណោះ លោកបានបន្ថែមទៀតថា កំណើនតម្លៃផ្ទះភាគច្រើន គឺបានកើតឡើងនៅអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ជាពិសេសនៅក្នុងតំបន់ដែលមានសក្តានុពល ដែលធ្វើឲ្យតម្រូវការមានការកើនឡើង ។

សរុបជាមួយរួមមក អចលនទ្រព្យលំនៅដ្ឋានឯកជនចំនួន ៩ ០៩៣ ខ្នង ត្រូវបានធ្វើប្រតិបត្តិការនៅទូទាំងប្រទេសសិង្ហបុរី នៅត្រីមាសទី ៣ នៃឆ្នាំនេះ ស្របពេលផ្ទះដែលលក់បន្ត មានចំនួន ៥ ៣៦២ ខ្នង ៕

ប្រភព: CNA