ប្រៀបធៀប GDP ពលរដ្ឋកម្ពុជា​ ជាមួយ​ប្រទេស​អាស៊ានទាំង ១០ ខុស​គ្នា​យ៉ាងណា?

អន្តរជាតិ

​GDP គឺ​ជា​កត្តា​សំខាន់​មួយ​សម្រាប់​កំណត់​សម្គាល់​អំពី​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយៗ​ថា​មាន​ការ​កើតឡើង ឬ​ធ្លាក់ចុះ​ក្នុង​ពេលវេលា​ជាក់លាក់មួយ។ ​ការ​គណនា​រក GDP នៃ​ប្រទេស​នីមួយៗ​គឺ​មាន​លក្ខណៈ​វែងឆ្ងាយ​បន្តិច ពោល​គឺ​ត្រូវ​គណនា​ទាំង​ការ​នាំចេញ និង​នាំចូល​ផលិត​ផល​សរុប​ប្រចាំ​ឆ្នាំ និង​គម្រោង​អភិវឌ្ឍន៍​នានា​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តទៅ​នេះ គឺ​ជាស្ថិតិ​ប្រៀបធៀប GDP ពលរដ្ឋម្នាក់ៗនៃប្រទេស​ក្នុងតំបន់អាស៊ានទាំង ១០ រវាងឆ្នាំ ២០១៩ និង ២០២០ ដូចតទៅ៖

  1. GDP ពលរដ្ឋ​កម្ពុជា ធា្លក់​ចុះ​មកនៅ​ត្រឹម ១ ៦៥៣ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០២០ ពី ១ ៧០០ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០១៩។
  2. GDP ពលរដ្ឋ​ប៊្រុយណេ ធា្លក់​ចុះ​មកនៅ​ត្រឹម ២៦ ០៨៩ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០២០ ពី ២៩ ៣១៤ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០១៩។
  3. GDP ពលរដ្ឋ​ឥណ្ឌូណេស៊ី ធា្លក់​ចុះ​មកនៅ​ត្រឹម ៣ ៩២១ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០២០ ពី ៤ ១៩៦ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០១៩។
  4. GDP ពលរដ្ឋ​ឡាវ មាន​ចំនួន​ថេរ​គឺ​ ២ ៦២៥ ដុល្លារ​អាមេរិក ទាំងឆ្នាំ២០២០ និង​ឆ្នាំ២០១៩។
  5. GDP ពលរដ្ឋ​ម៉ាឡេស៊ី ធា្លក់​ចុះ​មកនៅ​ត្រឹម ១០ ២៦៩ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០២០ ពី ១១ ២១៣ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០១៩។
  6. GDP ពលរដ្ឋ​មីយ៉ាន់ម៉ា កើនឡើង​ដល់ ១ ៥២៧ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០២០ ពី ១ ៣០២ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០១៩។
  7. GDP ពលរដ្ឋ​ហ្វីលីពីន ធា្លក់​ចុះ​មកនៅ​ត្រឹម ៣ ៣៣០ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០២០ ពី ៣ ៥១១ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០១៩។
  8. GDP ពលរដ្ឋ​សិង្ហបុរី ធា្លក់​ចុះ​មកនៅ​ត្រឹម ៥៨ ៩០២ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០២០ ពី ៦៥ ៦៤១ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០១៩។
  9. GDP ពលរដ្ឋ​ថៃ ធា្លក់​ចុះ​មកនៅ​ត្រឹម ៧ ១៩០ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០២០ ពី ៧ ៨១៥ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០១៩។
  10. GDP ពលរដ្ឋ​វៀតណាម កើនឡើង​ដល់ ៣ ៤៩៨ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០២០ ពី ៣ ៣១៥ ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០១៩។

ផ្នែក​តាម​ស្ថិតិ​ខាងលើ គឺ​យើងអាចសន្និដ្ឋានបានថា សេដ្ឋកិច្ចតំបន់​អាស៊ាន​នៅ​ឆ្នាំ ២០២០ ហាក់​មាន​ភាពមិនសូវជាល្អប៉ុន្មានឡើយ បើធៀប​នឹង​ឆ្នាំ ២០១៩ ដ្បិត GDP នៃ​ពលរដ្ឋម្នាក់ៗស្ទើរទូទាំងប្រទេស​នៅ​អាស៊ាន​សុទ្ធតែមានការ​ធ្លាក់ចុះ៕

ប្រភព: statista