ប្រទេសវៀតណាម គ្រោងនឹងបើកកោះឆ្នេរខ្សាច់ Phu Quoc ឡើងវិញ ដល់ភ្ញៀវទេសចរបរទេស នៅចុងខែវិច្ឆិកា ខណៈដែលប្រទេសកំពុងរកវិធីដើម្បីស្តារសេដ្ឋកិច្ច បណ្តាលមកពីការជាប់គាំងដោយសារវិបត្តិកូវីដ-១៩ ។
breathtaking view from the world’s largest cable car over the sea in Vietnam on the Phu Quoc Islands; Shutterstock ID 1276047292; Job: CNN Travel; Producer: Natalie Yubas
រដ្ឋាភិបាលកាលពីល្ងាចថ្ងៃសុក្រ បាននិយាយថា៖ “ ជើងហោះហើរជួល” សម្រាប់អ្នកដំណើរអន្តរជាតិដែលមានលិខិតឆ្លងដែនវ៉ាក់សាំង នឹងត្រូវបានស្វាគមន៍មកកាន់កោះនេះ។ បន្ទាប់ពីនោះ នៅចន្លោះចុងខែធ្នូ និងចុងខែមីនា ឆ្នាំ២០២២ កោះនេះមានបំណងទទួលបានភ្ញៀវបរទេសរហូតដល់ ៥០០០ នាក់ តាមជើងហោះហើរជួលស្រដៀងគ្នា។
ការដាក់ចេញវិធានការថ្មីធ្វើឡើង បន្ទាប់ពីប្រទេសថៃ បាននិយាយថា អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពីប្រទេសជាង ៤០ នឹងត្រូវបានអនុញ្ញាតឲ្យចូលមក ដោយមិនមានការដាក់ឲ្យនៅដាច់ពីគេចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា។
ខណៈដែលកម្ពុជា ក៏បានដាក់ផែនការថ្មី និងបើកប្រទេសបណ្តើរៗទៅតាមបែបបទគន្លងប្រក្រតីភាពថ្មី មានការប្រយ័ត្នប្រយែង ដោយសម្រេចបើកជើងហោះហើរឡើងវិញ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជា ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ដើម្បីទទួលភ្ញៀវ និងអ្នកវិនិយោគចូលមកកម្ពុជា។
សូមបញ្ជាក់ថា កោះ Phu Quoc ស្ថិតនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីប្រទេសកម្ពុជា និងមានឆ្នេរខ្សាច់ស អមជាមួយទឹកថ្លា ព្រមទាំងភ្នំ និងព្រៃក្រាស់។ កោះនេះបានទាក់ទាញអ្នកទស្សនាប្រមាណ ៦៧០,០០០ នាក់ និងទទួលបានចំណូលជាង ១៨ ពាន់លានដុល្លារ ពីការមកដល់របស់ភ្ញៀវអន្តរជាតិនៅឆ្នាំ ២០១៩ ដោយអាជ្ញាធរសង្ឃឹមថា នឹងប្រែក្លាយវាទៅជាតំបន់ទេសចរណ៍មេកា ក្នុងរចនាបថដូចភូកេតរបស់ថៃ ឬកោះបាលីរបស់ឥណ្ឌូនេស៊ីដែរ។
Aerial view of Sunset in Phu Quoc beach with nice view. Tourists, sunbeds and umbrellas on beautiful day in Sanato beach, Phu Quoc island, Vietnam. Travel concept.
ផែនការដើម្បីបើកកោះ Phu Quoc របស់វៀតណាម ដល់ភ្ញៀវអន្តរជាតិកាលពីខែតុលា ត្រូវបានលុបចោល អាជ្ញាធរអះអាងថា មានអត្រាចាក់វ៉ាក់សាំងទាប ក្នុងចំណោមប្រជាជន។ ប៉ុន្តែប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អស់សង្ឃឹមក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការបិទប្រទេសជាច្រើនខែ ដោយសារការរាតត្បាតនៃមេរោគឆ្លងកូវីដ-១៩៕