ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម កើនឡើងជាង ២ ពាន់លានដុល្លារ រយៈពេល ៩ ខែ

អន្តរជាតិ

ការនាំចេញគ្រឿងសមុទ្ររបស់ប្រទេសវៀតណាម បានកើនឡើង ២,៨% សម្រាប់រយ:ពេល ៩ ខែដំបូងនៅឆ្នាំនេះ ដែលគិតជាទឹកប្រាក់មានចំនួន ២,៤ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការឲ្យដឹងពីសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្ររបស់វៀតណាម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Seafood companies fear lack of raw materials as Covid hits farm output -  VnExpress International

ជាក់ស្តែង ត្រីធូណា មឹក និងអដ្ឋករ (Octopus) គឺជាផលិតផលដែលមានអត្រានាំចេញបានច្រើនបំផុត។ ស្របពេលការនាំចេញ ក្តាម អយស្ទ័រ លៀស ងាវ និងខ្យងជាដើម បានកើនឡើង ៣៩% ក្នុងចំនួនទឹកប្រាក់ ៩៩,៦ លានដុល្លារ ។

ដោយឡែកសម្រាប់ទីផ្សារនាំចេញធំៗទាំង ៥ ចំពោះអារហារសមុទ្រដូចជា មឹក និងអដ្ឋករ គឺប្រទេសកូរ៉េ ស្មើនឹង ៤១% , ប្រទេសសមាជិកទាំង ១១ នៃសមាគម CPTPP ស្មើ ២៤% , ប្រទេសថៃ ស្មើនឹង ១១% , សហភាពអឺរ៉ុប ស្មើនឹង ១០% និងប្រទេសចិន ៧% ។

គួរបញ្ជាក់ថា នៅក្នុងខែកញ្ញា ការនាំចេញគ្រឿងសមុទ្រវៀតណាម បានធ្លាក់ចុះ ២៤% បន្ទាប់ពីខែសីហាក៏បានធ្លាក់ចុះ ២៤% ផងដែរ ដោយសារតែការរឹងត្បិតច្បាប់រក្សាគម្លាតសង្គម អំឡុងពេលរីករាលដាលជំងឺកូវីដ ១៩ ៕

ប្រភព: VN Express