ចុះ​កុងត្រា​ផ្គត់ផ្គង់​ឡាន​ឲ្យ Hertz ភ្លាម Tesla ក្លាយ​ជា​ក្រុមហ៊ុន​អាមេរិក​មាន​មូលធន​ទីផ្សារ​ខ្ទង់​ទ្រីលាន​ដុល្លារ​ភ្លែត

អន្តរជាតិ

កាលពី​ពេលថ្មីៗ​នេះ ក្រុមហ៊ុន Tesla បាន​ក្លាយ​ជា​កូនពៅ​នៃ​ត្រកូល​ក្រុមហ៊ុន​អាមេរិក ​ដែល​មាន​មូលធន​ទីផ្សារ​ហក់ចូល​ខ្ទង់​ទ្រីលាន​ដុល្លារ បន្ទាប់ពី​បាន​សម្រេច​កិច្ច​សន្យា​ផ្គត់ផ្គង់​ឡាន​អគ្គិសនី​ទៅ​ឲ្យ​ក្រុមហ៊ុន​ Hertz។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​កិច្ច​សន្យា​នោះ Tesla ត្រូវ​ផ្គត់ផ្គង់​ឡាន​អគ្គិសនី​ប្រមាណ ១០០ ០០០ គ្រឿង​ទៅឲ្យ​ក្រុមហ៊ុន​ជួល​រថយន្ត​ខ្នាតយក្ស Hertz ត្រឹមចុង​ឆ្នាំ​ ២០២២ ដោយសារ​មើលឃើញ​ពី​តម្រូវការ​អតិថិជន​ដែល​បច្ចុប្បន្ន​កំពុង​មាន​ទំនោរ​ងាក​ទៅ​ចាប់​អារម្មណ៍​រថយន្ត​ប្រើប្រាស់​អគ្គិសនី​ជាជាង​ប្រេង​ឥន្ធនៈ។

Tesla គួរ​អរគុណ​ដល់​ការ​បញ្ជាទិញ​ខ្នាត​យក្ស​ខាងលើ ព្រោះ​វា​បាន​ជួយ​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​កើនឡើង​ខ្លាំង​នៅ​ត្រីមាស​ចុងក្រោយ​ពោល បើ​តាម​ការវិភាគ​ពី Morgan Stanley បាន​ឲ្យ​ដឹង​ថា វា​អាច​នឹង​មានការ​កើនឡើង​ដល់ ១ ២០០​ដុល្លារ/ហ៊ុន​សម្រាប់​ត្រីមាស​ចុងក្រោយ ខណៈ​បច្ចុប្បន្ន​ហាងឆេង​ភាគហ៊ុន​របស់​ Tesla គឺ​មាន​តម្លៃ ១ ០២៥ ដុល្លារ​/​ហ៊ុន។

ដោយសារ​តែ​មាន​ការ​កើនឡើង​នៃ​តម្លៃ​ភាគហ៊ុន​យ៉ាង​គំហុក​បែបនេះ គឺ​បាន​ធ្វើ​ឲ្យ​មូលធន​របស់​ក្រុមហ៊ុន Tesla ស្គាល់​រសជាតិ​ខ្ទង់​ទ្រីលាន​ដុល្លារ​ជា​លើក​ដំបូង ពោល​គឺ​គិត​ត្រឹម​ម៉ោង ១១ និង ៣០​នាទីព្រឹក ​ថ្ងៃទី ២៦ តុលា មូលធន​ទីផ្សារ Tesla មាន​តម្លៃ ១,០១ ទ្រីលាន​ដុល្លារ៕

ប្រភព: Bangkokpost