កាលពីពេលថ្មីៗនេះ US Homeland Security Secretary Alejandro Mayorkas បានបង្ហើបឲ្យដឹងថា កាលពីថ្ងៃអង្គាររដ្ឋាភិបាលអាមេរិក បានកំពុងពិចារណាដាក់ឈ្មោះប្រទេស ៤ ទៀតសម្រាប់ផែនការចេញចូលប្រទេសដោយមិនចាំបាច់ត្រូវការទិដ្ឋាការឡើយ សម្រាប់ការស្នាក់នៅរយៈពេលតិចជាង ៩០ ថ្ងៃ។

“ពួកយើងពេលនេះមានបេក្ខភាព ៤ ប្រទេសកំពុងរង់ចាំការសម្រេចជាផ្លូវការគឺ អ៊ីស្រាអែល ស៊ីប ប៊ុលហ្គារី និងរ៉ូម៉ានី”។ នេះបើតាមសម្ដីរបស់ Mayorkas បាននិយាយនៅក្នុងសាលសន្និសិទទេសចរណ៍មួយ។
រំលឹកដែរថា កាលពីខែកញ្ញាកន្លងទៅ អាមេរិកបានប្រកាសដាក់ប្រទេសក្រូអាតចូលក្នុងផែនការខាងលើ ហើយក្រោយការប្រកាសមិនបានប៉ុន្មានផងកំណើនទេសចរណ៍អន្តរជាតិមានសន្ទុះយ៉ាងខ្លាំង រហូតជួយដល់សេដ្ឋកិច្ចប្រទេសប្រមាណ ១០០ លានដុល្លារឯណោះ។

យ៉ាងណា ដើម្បីអាចមានសិទ្ធចូលរួមក្នុងផែនការនេះបាន គ្រប់បេក្ខភាពត្រូវតែធានានូវលក្ខខណ្ឌពិសេសៗ និងត្រូវតែអាចមានសមត្ថភាពគ្រប់គ្រាន់ផ្នែកប្រឆាំងភេរវកម្ម ការអនុវត្តច្បាប់ ការអនុវត្តច្បាប់អន្តោប្រវេសន៍ សន្តិសុខឯកសារ និងការគ្រប់គ្រងព្រំដែនជាដើម។
គិតមកទល់បច្ចុប្បន្នមានប្រទេសចំនួន ៤០ កំពុងស្ថិតនៅក្នុងកម្មវិធីរបស់សហរដ្ឋអាមេរិក៕
ប្រភព: channelnewsasia