យោងតាមរបាយការណ៍ផ្នែកចំណូលប្រចាំត្រីមាសទី ៣ របស់ក្រុមហ៊ុនយក្ស Huawei Technology CO Ltd មានការធ្លាក់ចុះដល់ទៅ ៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ក្រុមហ៊ុនយក្សចិន បានបង្ហាញទិន្នន័យនៃប្រាក់ចំណូលប្រចាំត្រីមាសទី ៣ គឺ ១៣៥,៤ ពាន់លានយ័ន ឬប្រមាណ ២១,១៨ ពាន់លានដុល្លារអាមេរិក ខណៈកាលពីពេលកន្លងទៅក្រុមហ៊ុនទូរគមនាគមន៍យក្សមួយនេះ បានបង្ហាញប្រាក់ចំណូលពីត្រីមាសទី ១ គឺ ៤៥៥,៨ ពាន់លានយ័ន ឬប្រមាណ ៧១,៣២ ពាន់លានដុល្លារអាមេរិក។
គិតមើលទៅចំណូលនៃត្រីមាសទី ៣ គឺតិចជាងត្រីមាសទី ១ ដល់ទៅជាង ១/៣ តែបើធៀបនឹងឆ្នាំទៅវិញ គឺនៅតែខាតបង់ដដែលពោល គឺធៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅគឺខុសគ្នា ១/៣ ជាមួយនឹងអត្រាប្រាក់ចំណេញ ១០,២%។ឮ
មូលហេតុដែលធ្វើឲ្យចំណូលក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃនេះធ្លាក់ចុះខ្លាំង គឺដោយសារតម្រូវការអ្នកប្រើប្រាស់មានការធ្លាក់ចុះ ស្របពេលមិនអាចនាំចេញផលិតផលរបស់ពួកគេទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
លើសពីនេះ បើទោះជា Huawei កាន់កាប់ចំណែកទីផ្សារ Smartphone ក្នុងស្រុកច្រើនក្ដីតែចំណូលដែលបានមកពីការលក់ Smartphone គឺនៅតែបន្តធ្លាក់ចុះពី ៣០ ទៅ ៤០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ ខណៈគិតត្រឹមត្រីមាសទី ៣ ពួកគេក្ដោបក្ដាប់ទីផ្សារ Smartphone ក្នុងស្រុកបានត្រឹម ៨% តិចជាងឆ្នាំទៅដល់ទៅ ២២%។
យ៉ាងណា ថ្មីៗនេះ Huawei បានប្រកាសដែរថា កំពុងសិក្សាពីគម្រោងថ្មីសម្រាប់ការវិនិយោគទៅកាន់វិស័យផ្សេងៗដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឆ្លាតវៃ ការជីករ៉ែ និងសូម្បីតែវិស័យផលិតយានយន្តអគ្គិសនីជាដើម៕
ប្រភព: channelnewsasia