ថ្មីៗនេះក្រុមហ៊ុន Temasek ដែលជាក្រុមហ៊ុនវិនិយោគគ្រប់គ្រងដោយរដ្ឋាភិបាលសិង្ហបុរី បានធ្វើការគាំទ្រពេញទំហឹងចំពោះក្រុមហ៊ុន Cuscaden Peak និង Keppel Corp សម្រាប់ការតាមទិញស្ថាប័នសារព័ត៌មាន Singapore Press Holdings ក្នុងតម្លៃ ៣,៣៤ ពាន់លានដុល្លារសិង្ហបុរី។

កន្លងមកក្រុមហ៊ុន Cuscaden Peak ធ្លាប់ដាក់សំណើ ២,១ ដុល្លារសិង្ហបុរី/ហ៊ុន សម្រាប់ស្ថាប័នសារព័ត៌មានខាងលើ ច្រើនជាងសំណើដែល Keppel ធ្លាប់ដាក់ទៅកាន់ Singapore Press ជាមួយលក្ខខណ្ឌស្មុគស្មាញ។

ហេតុផលដែលនាំឲ្យ Keppel សម្រេចតាមទិញស្ថាប័នកាសែត Singapore Press ដែលជាស្ថាប័នបោះពុម្ពផ្សាយសំខាន់បំផុតរបស់រដ្ឋ គឺបន្ទាប់ពីមានការផ្ទេរសិទ្ធិគ្រប់គ្រងរួមមានទាំង Strait Times និង Business Times ទៅជាក្រុមហ៊ុនមិនរកប្រាក់ចំណេញកាលពីខែឧសភា។
ដោយឡែកការជួញដូរភាគហ៊ុននៃស្ថាប័នសារព័ត៌មានខាងលើ គឺត្រូវបានផ្អាកកាលពីព្រឹកថ្ងៃសុក្រ ហើយមកទល់ពេលនេះនៅមិនទាន់មានការបកស្រាយអ្វីនៅឡើយទេ ស្របពេល Keppel បានអះអាងថា នឹងត្រួតពិនិត្យនូវសំណើជាទឹកប្រាក់ទាំងអស់របស់ Cuscaden Peak ហើយនិងរៀបចំសេចក្ដីប្រកាសនៅពេលវេលាសមស្របណាមួយ៕
ប្រភព: bangkokpost