ជំនួបមេដឹកនាំនៃប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ជាង​គេ ជជែកគ្នាក្តៅគគុកលើការ​ផ្តល់​សន្ទុះ​ដល់​កំណើន​សេដ្ឋកិច្ច​

អន្តរជាតិ

ពិភពលោកទាំងមូល ក្រោយវិបត្តិកូវីដ-១៩​ ស្ថានភាព​សេដ្ឋកិច្ច​ចាប់​មាន​សន្ទុះ​នៅ​ស្ទើរ​គ្រប់​ប្រទេស​ ដែល​ជំរុញ​ឱ្យ​មាន​បញ្ហា​ប្រព័ន្ធ​ផ្គត់ផ្គង់​ និង​កង្វះ​វត្ថុ​ធាតុ​ដើម​ និង​ដែល​ធ្វើ​ឱ្យ​តម្លៃ​ថាមពល​ឡើង​ថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ផ្តល់​សន្ទុះ​ដល់​កំណើន​សេដ្ឋកិច្ច​ ជា​ប្រធានបទ​ចំបងមួយ​ដែលមេដឹកនាំនៃ​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ជាង​គេ ២០​ដំបូង​នៅ​លើ​ពិភពលោក ឬ​ក្រុមប្រទេស​ G20​ ត្រូវបាន​លើ​មក​ជជែក​យ៉ាងក្តៅគគុក នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី នា​ថ្ងៃសោរ៍​និង​អាទិត្យ​នេះ។

G20 leaders endorse global minimum tax on big businesses | News | Al Jazeera

ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​ជំងឺ​រាតត្បាត​សកល​កូវីដ G20​ បាន​​សម្រប​ខ្លួន​តាម​កម្មវត្ថុ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​ពន្លឿន​ការ​ចាក់​ថ្នាំបង្ការ​ឱ្យ បាន​ដល់​៧០% ​នៃ​ប្រជាពលរដ្ឋ​នៅ​ទូទាំងពិភពលោក យ៉ាង​យូរ​នៅពាក់កណ្តាល​​ឆ្នាំ​២០២២ ខណៈ​ដែល​ពេល​នេះ មាន​ប្រជាពលរដ្ឋ​​ក្នុង​ប្រទេស​ក្រីក្រ ប្រមាណ ៥%​ប៉ុណ្ណោះ បាន​ទទួល​វ៉ាក់សាំង​ចំនួន​ដូស។

ក្នុង​បញ្ហា​នេះ​ប្រធានាធិបតី​បារាំង អ៊ូម៉ាញូអែល ម៉ាក្រុង បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​ G20 សហការសម្របសម្រួល​គ្នា​ប្រើ​ស្តុក ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ប្រេង។​លោក ម៉ាក្រុង សង្ឃឹមថា ​សំណើរបស់​លោក​នឹង​បាន​ទទួ​ល​ការ​គាំទ្រហើយ​អ្វី​ដែល​ច្បាស់​ជាង​គេ និង​សម្រេច​បាន​ជាក់លាក់​ជាង​គេ គឺ​ការ​យក​ពន្ធ​អតិប្បរមា​លើ​ក្រុមហ៊ុន​ពហុ​ជាតិ​ ចំនួន​១៥% ចាប់​ពី​ឆ្នាំ​២០២៣​ទៅ។ តាម​រយៈ​ពន្ធ​នេះ​ គេ​អាច​រក​ចំណូល​បន្ថែម​បាន​១៥០ពាន់​លាន​អឺរ៉ូ​។

សូមបញ្ជាក់ថា នៅក្នុងជំនួប​កំពូល G20​នេះ​ ជា​ជំនួប​អន្តរជាតិ​​លើក​ទីមួយ​​ ​គិត​ចាប់​តាំង​ពី​វិបត្តិ​កូវីដ​ផ្ទុះឡើង​ដែល​ប្រមុខដឹកនាំប្រទេស​នីមួយៗ បង្ហាញ​វត្តមាន​ផ្ទាល់​ក្នុង​កន្លែង​ប្រជុំ និង​ជា​ឱកាស​ជួប​និយាយ​ចរចា​គ្នា​ ប៉ុន្តែ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី ជីនពីង​ បែរ​ជា​អវត្តមាន​ មិន​បង្ហាញ​ខ្លួន​ក្បែរ​ប្រមុខដឹកនាំប្រទេស​ដទៃ​នោះទេ៕