សួនសត្វ​នៅ​ឥណ្ឌូណេស៊ី​ ត្រៀម​បង្កាត់​​ពូជ​បង្គួយ​យក្ស ស្ថិត​ក្នុង​បញ្ជី​ក្រហម​ជិត​ផុតពូជ

អន្តរជាតិ

សួនសត្វ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​កំពុង​សិក្សា​ពី​លទ្ធភាព​ នៃ​ការ​បង្កាត់​ពូជ​សត្វ​ល្មូន​ប្រភេទ​ធំ​បំផុត​មួយ​លើ​លោក គឺ​ត្រកួត​យក្ស ដើម្បី​បង្ការ​ការ​ដាច់​ពូជ​នា​ពេល​អនាគត​ដោយសារ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សត្វ​ល្មូន​ប្រភេទ​នេះ គឺ​ត្រូវបាន​ប្រទះ​ឃើញ​តែ​នៅ​តំបន់​ដាច់ស្រយាល​នៅ​កោះ Komodo និង​តំបន់​មួយ​ចំនួន​ទៀត​ដែល​ជា​ប្រជុំកោះ​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី​តែ​ប៉ុណ្ណោះ ហើយ​កាល​ពី​ខែកញ្ញា​កន្លងទៅ សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ IUCN បាន​ដាក់​សត្វ​ប្រភេទ​នេះ​នៅ​ក្នុង​បញ្ជី​ក្រហម សម្រាប់​សត្វ​ជិត​ដាច់ពូជ​ដោយសារ​បម្រែបម្រួល​អាកាសធាតុ។

ការ​កើនឡើង​នៃ​សីតុណ្ហភាព​ពិភពលោក និង​កម្រិត​ទឹកសមុទ្រ នឹង​ធ្វើ​ឲ្យ​ជម្រក​សត្វ​ត្រកួត​យក្ស​បាត់​បង់​បន្តិច​ម្ដងៗ ហើយ​តិច​បំផុត​ក៏ ៣០% ក្នុង​រយៈពេល ៤៥ ឆ្នាំ​ខាងមុខ។

ដោយឡែក​ សម្រាប់​សួនសត្វ​វិញ​បាន​បង្ហើប​ឲ្យ​ដឹងថា ការ​ខិតខំ​ជួយ​បង្ការ​ការ​ដាច់ពូជ​សត្វ​ត្រកួន​យក្ស នឹង​អាច​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ទូទាំង​ពិភពលោក​ជំនុំ​គ្នា រិះរក​មធ្យោបាយ​មួយ​ដើម្បី​សម្រួល​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ​មួយ​នេះ។

​បច្ចុប្បន្ន​ ចាប់តាំងពី​បង្កើត​កម្មវិធី​នេះ​មក សួនសត្វ​ខាងលើ​គឺ​មាន​សត្វ​ត្រកួតយក្ស​ពេញ​វ័យ ១០៨ ក្បាល និង​ ៣៥ ក្បាល​ទៀត​គឺ​នៅ​តូចៗ​នៅ​ឡើយ ខណៈ​ក៏​មាន​ពង​ចំនួន ៤០ គ្រាប់​កំពុង​ត្រៀម​​ភ្ញាស់​ផង​ដែរ។

បញ្ជាក់​ដែរ​ថា បើ​តាម​ស្ថិតិ​ពី IUCN បាន​ឲ្យ​ដឹងថា សត្វ​ត្រកួត​យក្ស​ដែល​នៅ​សេសសល់​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន គឺ​មាន​មិន​ដល់ ១ ៤០០ ក្បាល​ទេ ខណៈ​ភាគច្រើន​គឺ​មាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

ប្រភព: Kelo