កាលពីពេលថ្មីៗនេះ មានដំណឹងល្ហៀងៗមកថា ក្រុមហ៊ុនសារព័ត៌មានល្បីឈ្មោះ South China Morning Post អាចនឹងមានការផ្លាស់ប្ដូរម្ចាស់ថ្មី បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនយក្ស Alibaba តាំងពីឆ្នាំ ២០១៥។
យ៉ាងណាចចាមអារ៉ាមខាងលើគឺត្រូវបានច្រានចោលទាំងស្រុង ពីសំណាក់នាយកប្រតិបត្តិ SCMP លោក Gary Liu និងសហស្ថាបនិក Alibaba លោក Joe Tsai ដោយអ្នកទាំង ២ បានប្រកាសថា នឹងមិនមានការផ្លាស់ប្ដូរម្ចាស់ថ្មីនៃក្រុមហ៊ុនសារព័ត៌មាននេះឡើយ។
ដោយឡែកបើតាមការចុះផ្សាយពី Bloomberg បានឲ្យដឹងថា ភាគីដែលជឿថាពាក់ព័ន្ធនឹងការចង់ទិញ SCMP គឺមានដូចជា Bahinia Culture Holdings របស់ហុងកុង ខណៈមួយទៀតគឺជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលមិនត្រូវបានបញ្ចេញឈ្មោះមួយ។
យ៉ាងណា សំណើទាំងអស់នេះគឺត្រូវបានច្រានចោលដោយថ្នាក់លើនៃក្រុមហ៊ុនសារព័ត៌មានល្បីមួយនេះ ដោយសារឆន្ទៈកាលទិញ SCMP កាលពី ២០១៥ គឺពួកគេប្រកាសថា នឹងផ្សព្វផ្សាយពីសេរីភាពទូទៅរបស់ប្រជាជនចិន និងបានក្លាយជាស្ថាប័នឯករាជ្យមួយផងដែរ។
បញ្ជាក់ដែរថា កាលពីមួយរយៈមុនស្ថាប័នសារព័ត៌មានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Alibaba រួមទាំង SCMP ផងនោះ គឺជួបប្រទះបញ្ហាមួយចំនួនដោយសារតែ Jack Ma បានរិះគន់ចំៗទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចិន៕
ប្រភព: CNA