ព្រឹត្តិការណ៍ Singles’Day ធ្វើឲ្យក្រុមហ៊ុនយក្ស ២ នៅចិន កើបបានលុយខ្ទង់ពាន់លានដុល្លារ ពីការលក់ទំនិញលើវេបសាយខ្លួន

អន្តរជាតិ

ព្រឹត្តិការណ៍ Singles’Day ឬ 11.11 នៅក្នុងប្រទេសចិន បានបង្កើតកំណត់ត្រាលក់បានច្រើនជាង ១៣៣ ពាន់លានដុល្លារ សម្រាប់ក្រុមយក្ស Alibaba និង JD ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងចំនួននៃការលក់របស់ក្រុមហ៊ុនទីផ្សារអនឡាញយក្សរបស់ចិន Alibaba Group សម្រាប់ពិធីបុណ្យទិញអីវ៉ាន់ប្រចាំឆ្នាំរបស់ខ្លួន ឬត្រូវគេស្គាល់ថា Singles’Day បានឈានដល់ ៥៤០.០៣ ពាន់លានយន់ (៨៤,៤៥ លានដុល្លារ) ពោលគឺជាកើន ១៤ % បើធៀបទៅនឹងឆ្នាំមុន ដែលក្រុមហ៊ុនរកបានត្រឹមតែ ៧៤ ពាន់លានដុល្លារប៉ុណ្ណោះ ពីការលក់ក្នុងព្រឹត្តិការណ៍ Singles’ Day ក្នុងរយៈពេល ១១ ថ្ងៃ។

ស្របពេលជាមួយគ្នានោះ ខាងក្រុមហ៊ុនទីផ្សារអនឡាញចិន JD.com បានសម្រេចការលក់របស់ខ្លួនបានដល់ចំនួន ៣១១,៤ ពាន់លានយន់ (៤៨,៦ ពាន់លានដុល្លារ) នៅគ្រប់ platforms របស់ខ្លួន ក្នុងអំឡុងព្រឹត្តិការណ៍នេះ ដែលជាចំនួនបំបែកលក់បំបែកកំណត់ត្រាកាលពីឆ្នាំមុនផងដែរ ។ ដោយកាលពីឆ្នាំមុន ចំណូលរបស់ JD មានចំនួនត្រឹម ២៧១,៥ ពាន់លានយន់ប៉ុណ្ណោះ ។

យ៉ាងណា នៅមុនពេលចាប់ផ្តើមនៃរយ:ពេលនៃការលក់នេះ ក្រុមអ្នកវិភាគបានរំពឹងថា ការលក់របស់ក្រុមហ៊ុន Alibaba នឹងមានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ នៃតម្លៃសរុបចំពោះការលក់នៅក្នុងឆ្នាំនេះ ដោយសារតែបានមើលឃើញពីភាពយឺតយ៉ាវនៃការលក់រាយ កង្វះខាតការផ្គត់ផ្គង់ ការដាច់ចរន្តអគ្គិសនី និងការបិទប្រទេស ដោយសារបណ្តាលមមកពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ជាដើម ។

រំលឹកផងដែរថា Alibaba គឺជាអ្នកដែលបានបង្កើតព្រឹត្តិការណ៍ Singles’ Day នេះឡើង  ដោយចាត់ទុកថាជាពិធីបុណ្យដើរទិញឥវ៉ាន់ប្រចាំឆ្នាំរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០០៩ មក ហើយឥឡូវនេះវាបានប្រែក្លាយទៅជាពិធីបុណ្យលក់ទំនិញអនឡាញដ៏ធំបំផុតរបស់ពិភពលោក ដែលវាគឺមានទំហំធំជាងព្រឹត្តិការណ៍ទិញទំនិញ Cyber ​​​​Monday នៅសហរដ្ឋអាមេរិកទៅទៀត ។

ហើយចាប់តាំងពីពេលនោះមក ព្រឹត្តិការណ៍ ដែល Alibaba បានបន្តធ្វើដល់ទៅរយៈពេល ១១ ថ្ងៃកាលពីឆ្នាំទៅនេះ បាន​ក្លាយជាបន្ទាត់វាស់កម្រិតកំណើននៃការទិញទំនិញ របស់​ប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ លើលោកមួយនេះ ៕

ប្រភព: Middleeast