ត្រឹម​មួយ​ថ្ងៃ Alibaba កើប​លុយ​បាន​ជិត ៩០ ពាន់​លាន​ដុល្លារ​​ព្រឹត្តិការណ៍ Singles Day តែ​នៅ​ចាញ់​​ឆ្នាំ​មុនដាច់​

អន្តរជាតិ

​ព្រឹត្តិការណ៍​ Singles Day ឬ​ 11.11 នៅ​ប្រទេស​ចិន គឺ​ពេញ​និយម​បំផុត​សម្រាប់​ប្រជាជន​គ្រប់​បណ្ដា​ប្រទេស​ ដ្បិត​អំឡុង​ព្រឹត្តិការណ៍​មួយ​នេះ គ្រប់​ផលិតផល​ទាំងអស់​ដែល​ដាក់​លក់​លើ​គេហទំព័រ​ទូទាំង​ប្រទេស​ចិន​មាន​ការ​បញ្ចុះ​តម្លៃ​ជាច្រើន​រាប់​មិន​អស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់​ស្ដែង ក្រុមហ៊ុន​យក្ស Alibaba Group Holding ដែល​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ព្រឹត្តិការណ៍​មួយ​នេះ​ក៏​កើប​លុយ​បាន​រាប់​ពាន់​លាន​ដុល្លារ​រៀងរាល់​ឆ្នាំ​ផង​ដែរ​ សម្រាប់​ Event បែបនេះ​ម្ដងៗ​។

យ៉ាងណា សម្រាប់​ឆ្នាំ​នេះ​ក្រុមហ៊ុន​របស់ Jack Ma បាន​ប្រកាស​ពី​ចំណូល​នៃ​ការ​លក់ងើប​ឡើង​យឺត​បំផុត​ចាប់តាំង​ពី​បង្កើត Event មួយ​នេះ​កាល​ពីឆ្នាំ ២០០៩ ពោល​រាល់ឆ្នាំ​ចំណូល​បាន​មក​ពី Event មួយ​នេះ​គឺ​តែង​មាន ២ ខ្ទង់​នៃ​ភាគរយ​ចំណូល​ប្រចាំ​ឆ្នាំ ខុសប្លែក​តែ​ឆ្នាំ​នេះ មាន​ការ​កើនឡើង​ត្រឹម ៨,៥% ប៉ុណ្ណោះ។

បើ​ទោះ​ជា​ចំណូល​នៃ Event 11.11 កើន​ត្រឹម ៨,៥% ក្ដី តែ Alibaba នៅ​តែ​អាច​កើប​លុយ​បាន​ដល់​ទៅ ៨៤,៥ ពាន់​លាន​ដុល្លារ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មួយ​ បើ​ធៀប​នឹង​ព្រឹត្តិការណ៍​លក់​នានា​ទូទាំង​ពិភពលោក។

ជាក់ស្ដែង Singles Day គឺ​ជា​ព្រឹត្តិការណ៍​លក់​ទំនិញ​បញ្ចុះ​តម្លៃ​ធំ​បំផុត​លើ​លោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​បាន​ផ្ដួល​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នៅ​អាមេរិក​គឺ Cyber Monday ហើយ​ 11.11 ក៏​បាន​ប្រែ​ពី​ព្រឹត្តិការណ៍​ប្រារព្ធតែ​មួយថ្ងៃ​មក​ ធ្វើ​ច្រើន​ថ្ងៃ​កាល​ពី​ឆ្នាំ​ទៅ​វិញ។

បញ្ជាក់​ដែរថា ទោះ​ការ​លក់​របស់​ Alibaba មាន​ការ​ធ្លាក់​ចុះ​ពី ២៦% មក​សល់​ត្រឹម ៨,៥% ក៏​ពិត​មែន​ តែ​បើសិន​សរុប​ចំណូល​រវាង Alibaba និង JD.com គឺ​មាន​ដល់​ទៅ​ជិត ១៤០ ពាន់​លាន​ដុល្លារ ដែល​វា​ស្មើ​នឹង​ GDP របស់​ប្រទេស​ជាច្រើន​បាត់​ទៅ​ហើយ ខណៈ​ទំនិញ​លក់​ដាច់​បំផុត​ប្រចាំ​ Event មួយ​នេះ​គឺ មាន​ដូចជា គ្រឿងអគ្គិសនី គ្រឿង​អេឡិចត្រូនិក ឧបករណ៍​ផ្គត់ផ្គង់​សត្វចិញ្ចឹម គ្រឿងសម្អាង និង​ទំនិញ​ថែទាំ​ផ្ទាល់ខ្លួន​ផ្សេងទៀត៕

ប្រភព: CNA