មិនត្រឹមតែអាមេរិក ពេលនេះកាណាដាក៏លែងនាំចូលស្រោមដៃពេទ្យពីក្រុមហ៊ុន Supermax របស់ម៉ាឡេស៊ីដែរ

អន្តរជាតិ

ថ្មីៗនេះ ប្រទេសកាណាដា បានប្រកាស ផ្អាកការនាំចូលទំនិញពីក្រុមហ៊ុនផលិតស្រោមដៃ Supermax Corp របស់ម៉ាឡេស៊ី ដោយកំពុងរង់ចាំមើលលទ្ធផលនៃការធ្វើសវនកម្មមួយសប្តាហ៍ទៅលើក្រុមហ៊ុននេះសិន បន្ទាប់ពីសហរដ្ឋអាមេរិក បានហាមឃាត់មិនឲ្យ Supermax  នាំចូលទំនិញចូលប្រទេសរបស់ខ្លួន ដោយចោទប្រកាន់ថាបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្ររបស់ម៉ាឡេស៊ី ដែលផលិតអ្វីៗស្ទើគ្រប់បែបយ៉ាង ដោយរាប់ចាប់តាំងពីស្រោមដៃពេទ្យ រហូតដល់ដូងប្រេងមួយនេះ បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង ទៅលើការចោទប្រកាន់ថា ពួកគេបានបំពានលើកម្មករបរទេស ដែលជាផ្នែកដ៏សំខាន់នៃកម្លាំងពលកម្មនៅក្នុងរោងចក្រផ្ទាល់តែម្តង ។

ទោះយ៉ាងណា បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចផ្អាកការនាំចូលទំនិញពី Supermax កាលពីខែមុន ឥឡូវនេះនាយកដ្ឋានសេវាកម្មសាធារណ: និងលទ្ធកម្មរបស់ប្រទេសកាណាដា បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងរៀបចំផ្អាកការដឹកនាំជញ្ជូនពីក្រុម Supermax ដោយកំពុងរង់ចាំរបាយការណ៍ ដែលរំពឹងថានឹងបានដឹងនៅអំឡុងពាក់កណ្តាលខែនេះ ចំពោះការឆ្លើយតបជុំវិញរឿងរ៉ាវចោទប្រកាន់ ពី Supermax Healthcare Canada ។

មិនតែប៉ុណ្ណោះ នាយកដ្ឋានខាងលើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ដោយគិតគូពីស្ថានភាពបច្ចុប្បន្ន ប្រទេសកាណាដា បានចូលរួមជាមួយក្រុមហ៊ុន ដើម្បីស្វែងរកការធានាបានថាក្រុមហ៊ុន Supermax Coup គឺមិនបានចូលរួមក្នុងការអនុវត្តការងារដោយមានការបង្ខិតបង្ខំ  ” ។

លើសពីនេះ ក្រុមហ៊ុន Spurmax ផ្ទាល់បាននិយាយថា ខ្លួនកំពុងតែទាក់ទងជាមួយទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក ដើម្បីទទួលបានភាពច្បាស់លាស់បន្ថែមទៀត ហើយខ្លួនក៏បានចាត់តាំងក្រុមហ៊ុនប្រឹក្សាឯករាជ្យមួយ ដើម្បីធ្វើសវនកម្ម ទៅលើស្ថានភាពកម្មករបរទេស នៅក្នុងរោងចក្ររបស់ខ្លួនផងដែរ ។

ដោយឡែក ប្រទេសកាណាដា បាននិយាយថាខ្លួនកំណត់ជំហានបន្ទាប់របស់ខ្លួន នៅពេលពិនិត្យមើលរបាយការណ៍ពីអង្គភាព Supermax របស់កាណាដាហើយ ៕

ប្រភព: Bangkok Post