ក្រុមហ៊ុន St. Croix Energy LLLP បានដាក់ដេញថ្លៃ ២០ លានដុល្លារ ដើម្បីសុំសិទ្ធគ្រប់គ្រងរោងចក្រចម្រាញ់ប្រេង Limetree Bay ដែលមានទីតាំងនៅកោះ U.S. Virgin Islands។ នេះបើតាមការអះអាងពីតុលាការនៃរដ្ឋតិចសាស់។
កន្លងមករោងចក្រចម្រាញ់ប្រេង Limetree Bay បានបិទអាជីវកម្មជិត ១០ ឆ្នាំ ហើយទើបនឹងបើកដំណើរការដើមឆ្នាំនេះជាថ្មី ក្រោមការគ្រប់គ្រងពីវិនិយោគិន ២ រូបដែលបានជះលុយប្រមាណ ៤,១ ពាន់លានដុល្លារ ដើម្បីស្ដាររោងចក្រនេះឡើយវិញ។
ការចាប់ផ្ដើមអាជីវកម្មសារថ្មីនេះ រោងចក្រមានបំណងចម្រាញ់ប្រេងឲ្យបាន ២១០ ០០០ ធុងប្រចាំថ្ងៃ សម្រាប់ប្រេងសាំង និងឥន្ធនៈផ្សេងៗ។ យ៉ាងណាគម្រោងការមួយនេះត្រូវបានផ្អាកជាង ១ ឆ្នាំ បន្ទាប់ពីបើករោងចក្របានប៉ុន្មានខែ រដ្ឋាភិបាលអាមេរិកសម្រេចបិទរោងចក្រនេះម្ដងទៀត ក្រោយរកឃើញថា មានការធ្លាយប្រេង ទៅកាន់ផ្ទះប្រជាពលរដ្ឋ និងប៉ះពាល់ដល់ទឹកស្អាតនៅតំបន់នោះ។
ក្រោយរឹបអូសរោងចក្រចម្រាញ់ប្រេង Limetree Bay អាជ្ញាធរមូលដ្ឋានបានប្រកាសពីការដាក់ដេញថ្លៃទីតាំងមួយនេះ ដោយក្រុមហ៊ុន St.Croix ក៏ជាបេក្ខភាពដំបូងដែលហ៊ានចាយ ២០ លានដុល្លារដើម្បីក្លាយជាម្ចាស់ក្រុមហ៊ុនថ្មី។
បញ្ជាក់ដែរថា St. Croix គឺជាក្រុមហ៊ុនមួយដែលមានប្រវត្តិដ៏យូរលង់នៅតំបន់ Virgin Islands ហើយក៏សំបូរទៅដោយបុគ្គលិកជំនាញបទពិសោធន៍រាប់ឆ្នាំ ផ្នែកចម្រាញ់ប្រេង និងការកែច្នៃឥន្ធនៈកកើតឡើងវិញជាដើម៕
ប្រភព: kelo