របាយការណ៏៖ ៥ ឆ្នាំជាប់ៗគ្នា ក្រុមហ៊ុនបរទេសបណ្តាក់ទុនរកស៊ីនៅវៀតណាម កើបបានប្រាក់ចំណេញរាប់លានដុល្លារ

អន្តរជាតិ

យោងតាមរបាយការណ៍ថ្មីមួយ បានបង្ហាញឲ្យដឹងថា មានក្រុមហ៊ុនបរទេសចំនួន ៧ ហើយ ក្នុងចំណោមក្រុមហ៊ុនបរទេសទាំង ១០ ដែលបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាម ដែលទទួលបានប្រាក់ចំណេញជាប់លាប់ ក្នុងរយ:ពេល ៥ ឆ្នាំចុងក្រោយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះយ៉ាងណា ក្រុមហ៊ុនដែលទទួលបានប្រាក់ចំណេញច្រើនបំផុត គឺក្រុមហ៊ុនផលិតស្ករ Thanh Thanh Cong – Bien Hoa Jsc (SBT) កន្លងមកបានរាយការណ៍ពីប្រាក់ចំណេញរបស់ខ្លួន ប្រមាណ ៦៥០ ពាន់លានដុង កាលពីឆ្នាំមុន បន្ទាប់ពីកើនឡើង ៧៩ % ។ នេះបើតាមរបាយការណ៍ពីគណ:កម្មការមូលបត្ររដ្ឋវៀតណាម (SSC) ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតស្ករមួយនេះ គឺស្ថិតនៅក្នុងចំណោមក្រុមហ៊ុន ដែលមានភាគហ៊ុនធំជាងគេទាំង ៣០ នៅក្នុងទីផ្សារហ៊ុនហូជីមិញ (HoSE) ខណ:ពួកគេក៏មានទីផ្សារភាគហ៊ុនធំបំផុត ក្នុងចំណោមក្រុមហ៊ុនបរទេស ដែលបានចុះបញ្ជី ចំនួន ១៧,២៣ ទ្រីលានដុង (៧៦០,៧៤ លានដុល្លារ) ផងដែរ ។

ដោយឡែកក្រុមហ៊ុន ដែលទទួលបានប្រាក់ចំណេញទី ២ នោះ ជាក្រុមហ៊ុនអាហារ Interfood Shareholding Company (IFS) ជាមួយនឹងប្រាក់ចំណេញចំនួន ១៥៥ ពាន់លានដុង ប៉ុន្តែធ្លាក់ចុះ ៣០,៥% ពីឆ្នាំ ២០១៩ ។

លើសពីនេះ ក្រុមហ៊ុនបរទេសផ្សេងទៀត ដែលស្ថិតនៅក្នុងបញ្ជីមានដូចជា ក្រុមហ៊ុនផលិតប្លាស្ទីកថៃ Siam Brothers Vietnam គឺបានរាយការណ៍ពីប្រាក់ចំណេញរបស់ខ្លួន ៦៧ ពាន់លានដុង និង ក្រុមហ៊ុនផលិតអាលុយមីញ៉ូម Tung Kuang Industrial Jsc ចំណេញ ៦៦ ពាន់លានដុង ។

សូមបញ្ជាក់ផងដែរថា ប្រទេសវៀតណាម បានចាប់ផ្តើមអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសចុះបញ្ជី ក្នុងឆ្នាំ ២០០៣ ហើយមាន ១១ ក្រុមហ៊ុន ដែលបានចូលមកចុះបញ្ចី ប៉ុន្តែលុះក្រោយមក ក្រុមហ៊ុនសំណង់ Full Power Jsc ត្រូវបានដកឈ្មោះចេញវិញ បន្ទាប់ពីបានបរាជ័យក្នុងការបំពេញលក្ខខណ្ឌ ៕

ប្រភព: VN Express