តម្លៃ ៣៧៥ លានដុល្លារ អតីតប្រធានាធិបតី ត្រាំ ប្រកាសលក់សណ្ឋាគារដ៏ប្រណីតរបស់ខ្លួន

អន្តរជាតិ

សណ្ឋាគារលំដាប់មួយ ដែលក្តោបក្តាប់ដោយក្រុមហ៊ុនគ្រួសាររបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានឈានដល់ការចុះកិច្ចព្រមព្រៀងលក់សិទ្ធិរួចរាល់ហើយ ក្នុងតម្លៃប្រមាណ​ ៣៧៥ លានដុល្លារ។ នេះបើតាមកាសែត Wall Street Journal ចុះផ្សាយកាលពីពេលថ្មីៗកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Wall Street Journal បាននិយាយថា សណ្ឋាគារដ៏ធំឈ្មោះថា Trump International Hotel ស្ថិតនៅក្នុងរដ្ឋវ៉ាស៊ីនតោន នឹងត្រូវលក់កម្មសិទ្ធិទៅឲ្យក្រុមហ៊ុនវិនិយោគ CGI Merchant Group  ដែលមានមូលដ្ឋាននៅទីក្រុងមៃអាមី ខណ:កិច្ចព្រៀមព្រៀងនេះ ត្រូវបានអ្នកជំនាញយល់ថានឹងបញ្ចប់ទៅក្នុងពេលឆាប់ៗខាងមុខ ។

បើតាមកាសែតដដែល CGI មានបំណងដកឈ្មោះ Trump ចេញពីសណ្ឋាគារនេះ ហើយបានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយ Hilton Worldwide Holdings ដើម្បីផ្ទេរសិទ្ធិគ្រប់គ្រង និងប្តូរឈ្មោះថ្មី ដោយដាក់ Waldorf Astoria group របស់ Hilton វិញ ។

សូមបញ្ជាក់ថា សណ្ឋាគារ Trump International Hotel ស្ថិតនៅក្នុងតំបន់អគារប្រវត្តិសាស្ត្រមួយ នៅមិនឆ្ងាយពីសេតវិមានអាមេរិកឡើយ ហើយ លោក Donal Trump បានជួយអគារនេះពីរដ្ឋាភិបាលផ្ទាល់តែម្តង ។ ចាប់តាំងពីពេលនោះមកសណ្ឋាគារនេះ បានក្លាយជាកន្លែងប្រមូលផ្តុំដ៏ពេញនិយម ពីសំណាក់អ្នកគាំទ្ររបស់លោក Trump និងជាពិសេសឥស្សរជនបរទេសធំៗ ។

បើតាមគណ:កម្មាធិការគ្រប់គ្រង Democratic-controlled committee បានរាយការណ៍ថា សណ្ឋាគារដ៏ប្រណីតនេះ អាចរកចំណូលឲ្យលោក Trump បានច្រើនជាង ១៥០ លានដុល្លារ ក្នុងអំឡុងពេលគាត់នៅកាន់កាប់ ប៉ុន្តែយ៉ាងណាក៏ដោយ គាត់ក៏បានខាតបង់ប្រមាណ ៧០ លានដុល្លារផងដែរ  ។

លើសពីនេះ គណ:កម្មាធិការខាងលើ បានរកឃើញទៀតថា សណ្ឋាគារនេះ បានទទួលការបង់ប្រាក់ជាង ៣,៧ លានដុល្លារ ពីរដ្ឋាភិបាលបរទេស ហើយបើគិតជាចំនួនស្នាក់នៅ គឺស្មើនឹងជាង ៧ ៤០០យប់ នៅក្នុងសណ្ឋាគារ ៕

ប្រភព: Kelo