ប្រាក់ចំណេញ Alibaba ធ្លាក់ចុះអស់ ៨១% ក្រោយប៉ែង​ជើង​ពីអាជ្ញាធរ​​

អន្តរជាតិ

នៅត្រីមាស​នេះ ប្រាក់​ចំណេញ​របស់ក្រុមហ៊ុន​យក្ស​ពាណិជ្ជកម្មអនឡាញ​ អាលីបាបា បានធ្លាក់​ចុះ អស់​ ៨១% ក្រោយប៉ែង​ជើង​ពីអាជ្ញាធរ​​តាម​រយៈច្បាប់​រឹតបន្តឹង​និង​គ្រប់គ្រងអ៊ីនធើណេត ខណៈទីក្រុងប៉េកាំង ក៏បានរឹតបន្តឹងច្បាប់ថ្មីទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ប្រទេសនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លទ្ធផល​ប្រចាំត្រីមាសនេះ​ ​ត្រូវ​បាន​ប្រកាស​ឡើង ចំថ្ងៃពេល Paytm ក្រុមហ៊ុន​ជើងឯកផ្នែក​បង់​ប្រាក់​តាមអនឡាញ​ នៅ​ឥណ្ឌា ដែល​អាលីបាបា និង Ant​ Group មានហ៊ុនដែរ​ ចូលប្រលូក​ក្នុង​ទីផ្សារមូលប័ត្រ​នៅទីក្រុង​ប៊ុមបៃ ក្នុង​ថ្ងៃទីមួយ។ ដោយ​ហេតុ​តែ​ក្រុមអ្នកវិនិយោគ​មិនទុក​ចិត្ត ​Paytm ​បាន​​ដាំក្បាល​ខាតថ្លៃ អស់​២៥% ក្នុង​រយៈ​ពេល​តែប៉ុន្មាននាទី និង​បាន​អូសទាញ​ភាគហ៊ុនរបស់​អាលីបាបា​ នៅ​ហុង​កុងឱ្យ​ធ្លាក់ចុះ​​អស់​ជាង​ ១០%​ដែរ។

ក្រុមហ៊ុនរបស់លោក ជេក ម៉ា ដឹង​ថាហានិភ័យ​និង​ភាព​មិនច្បាស់​លាល់ ​អាច​រំខាន​ដល់​សកម្មភាពពាណិជ្ជកម្ម​របស់ខ្លួន ខណៈដែល អាលីបាបា រំពឹងថានៅ​ឆ្នាំនេះ ​សកម្មភាព​លក់ដូរ​​នឹងកើន​ពី ​២០ ទៅ ​៣០% ប៉ុន្តែ​បើ​តាម​លទ្ធផល​ជាក់ស្តែង នៅត្រីមាស​២​ ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាងតិចតួច​បំផុត គឺ​ត្រឹម​តែប្រមាណ​ ៥,៣៧ ពាន់​លាន​យ័ន (៧៤១,៣លាន​អឺរ៉ូ) ប៉ុណ្ណោះ សម្រាប់​រយៈ​ពេល​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ទល់​នឹង​២៨,៧ ពាន់​លានយ័ន កាលពី​ឆ្នាំកន្លង​ទៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា។ ពោល​គឺ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​បានធ្លាក់​ចុះ​អស់ ​៨១% ក្នុងនោះ​ដែល​ប្រាក់​ចំណូល​សរុប​បានកើន​ឡើងដល់​ទៅ ​​២៩%​ ក្នុង​មួយ​ឆ្នាំនេះ។

មិនមែនតែអាលីបាបា ធ្លាក់ចុះប្រាក់ចំណេញនោះទេ សូម្បីក្រុមហ៊ុន JD.com ដែលជាគូប្រជែង​របស់​អាលីបាបានៅក្នុង​ប្រទេស​ចិន ក៏ប្រកាស​ខាតបង់​ប្រាក់​ចំណេញអស់​​ចំនួន ២,៨ពាន់លាន​យ័ន​ (៣៨៦,៦លាន​អឺរ៉ូ) ​ដែរ​នៅ​ត្រីមាស​ទីពីរ​នេះ ទល់​នឹង​៧,៦ពាន់​លានយ័ន​កាលពីមួយ​ឆ្នាំ​មុន៕