នាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺលោក Elon Musk បានធ្វើការផ្ញើរអ៊ីម៉ែលទៅកាន់បុគ្គលិកក្រោមឱវាទ ដោយអនុញ្ញាតឲ្យគ្រប់បុគ្គលិកគ្រប់ជាន់ថ្នាក់ធ្វើការបណ្ដើរ ស្ដាប់ចម្រៀងបណ្ដើរបាន។

បើយោងតាមសេចក្ដីរាយការណ៍ពី CNBC បានឲ្យដឹងថា បុគ្គលិកដែលធ្វើការនៅរោងចក្រ Tesla គឺអាចស្ដាប់ចម្រៀងបណ្ដើរ ធ្វើការបណ្ដើរបាន ហើយប្រសិនបើមេការ ឬអ្នកគ្រប់គ្រងប្រចាំផ្នែកស្ដីបន្ទោស គឺពួកគេអាចមានសិទ្ធិប្ដឹងមកកាន់ CEO ប្រចាំក្រុមហ៊ុនបាន។

យោងទៅតាមអត្ថន័យនៃអ៊ីម៉ែលដែល Elon Musk បានផ្ញើទៅកាន់បុគ្គលិកម្នាក់ មូលហេតុដែលលោកអនុញ្ញាតឲ្យបុគ្គលិកធ្វើការដោយមានភ្លេងកំដរអារម្មណ៍បែបនេះ ក៏ដោយសារលោកយល់ថា តន្ត្រីគឺជាផ្នែកសំខាន់មួយសម្រាប់ជួយដល់ការវិវត្តន៍នៃកំណើនការងារ ក៏ដូចជាកាត់បន្ថយអាការៈធុញថប់របស់បុគ្គលិកទូទៅផងដែរ។
ក្រៅពីនោះ Musk ក៏បានលើកទឹកចិត្តដល់បុគ្គលិកផ្សេងៗអាចធ្វើការស្នើសុំជាឧបករណ៍ ឬក៏សំណើផ្សេងៗដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ធូរស្រាល ពេលធ្វើការនៅ Tesla ហើយបុរសងារជាមហាសេដ្ឋីមានបំផុតលើលោក នឹងពិចារណាអំពីគ្រប់សំណើទាំងអស់៕
ប្រភព: timesofindia