អារ៉ាប៊ីសាអូឌីត ក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងធំជាងគេបំផុត សម្រាប់មហាអំណាចចិន

អន្តរជាតិ

យោងតាមទៅតាមទិន្នន័យចុងក្រោយមួយ ដែលបានពីមន្រ្តីគយ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អារ៉ាប៊ីសាអូឌី បានក្លាយជាអ្នកដែលផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុត ដល់ប្រទេសចិន សម្រាប់រយ:ពេល ១១ ខែជាប់ៗគ្នា គិតត្រឹមខែតុលា ជាមួយនឹងបរិមាណកើនឡើងដល់ ១៩,៥% បើធៀបនឹងឆ្នាំមុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Top 10 highest-earning oil and gas companies in 2021

គួររជម្រាបថា ការនាំចូលប្រេងឆៅពីប្រទេសអារ៉ាប៊ីអាអូឌីត មានចំនួនសរុបរហូតដល់ ៧,១ លានតោន ឬស្មើនឹង ១,៦៧ លានបារ៉ែល ក្នុងមួយថ្ងៃ (bpd) ពោលគឺកើនឡើងប្រមាណ ១៩,៧ % ពីការនាំចូល ១,៤ លានបារ៉ែល ក្នុងមួយថ្ងៃ (bpd) កាលពីឆ្នាំមុន និង ១,៩៤ លានបារ៉ែលក្នុងមួយថ្ងៃ គិតត្រឹមខែកញ្ញា ។

យ៉ាងណា សម្រាប់លំហូរចូលប្រេងពីប្រទេសរុស្ស៊ីវិញ បានកើនឡើង ១,៣ % បើធៀបទៅនឹងឆ្នាំមុន ដល់ចំនួន ៦,៦ លានតោន កាលពីខែមុន ឬស្មើនឹង ១,៥៦ លានបារ៉ែល/ថ្ងៃ ដែលធៀបនិងការនាំចូលបានប្រមាណ ១,៤៩ លានបារ៉ែល/ថ្ងៃ  នៅក្នុងខែកញ្ញា ។

ទោះយ៉ាងណាក៏ដោយ ការនាំចូលប្រេងឆៅក្នុងខែតុលាទាំងមូលរបស់ប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ ចំពេលដែលទីក្រុងប៉េកាំង បានកំណត់យ៉ាងទូលំទូលាយលើការនាំចូលប្រេង ពីប្រទេសចម្រាញ់ប្រេងឯករាជ្យ ។

ដោយឡែក សម្រាប់ការផ្គត់ផ្គង់ពីប្រទេសប្រេស៊ីលវិញ បានធ្លាក់ចុះដល់ ៥៣,២% បើធៀបនឹងឆ្នាំមុន ខណៈពេលដែលការផ្គត់ផ្គង់ពីសហរដ្ឋអាមេរិក បានធ្លាក់ចុះរហូតដល់ ៩១,៨% ឯណោះ ។

បន្ថែមពីនេះ បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក៏បានរាយការណ៍ផងដែរថា ការនាំចូលប្រេងឆៅរបស់ចិន ពីអ៊ីរ៉ង់មានលើសពីកន្លះលានបារ៉ែលក្នុងមួយថ្ងៃ គិតជាមធ្យមនៅចន្លោះខែសីហា និងខែតុលា ខណ:ភាគច្រើននៃធុងប្រេង ដែលចិននាំចូលទាំងនោះ គឺត្រូវយកឆ្លងកាត់ប្រទេសដូចជា អូម៉ង់ អារ៉ាប់រួម និងម៉ាឡេស៊ី ដើម្បីទប់ស្កាត់ការដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិក ៕

ប្រភព: CNA