ទ្រព្យសម្បត្តិសកល បានកើនឡើងដល់បីដង ក្នុងរយ:ពេលពីរទសវត្សរ៍ចុងក្រោយនេះ ស្របពេលចិន បានហក់ឡើងឈរនៅលើគេ និងបានវ៉ាដាច់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសដែលមានទ្រព្យសម្បតិ្តច្រើនបំផុត នៅទូទាំងពិភពលោក។ បើយោងតាម Bloomberg បានរាយការណ៍ឲ្យដឹងកាលពីពេលថ្មីៗនេះ។
របាយការណ៍ពី McKiney & Co ថ្មីៗនេះ បានធ្វើការត្រួតពិនិត្យទៅលើតារាងតុល្យការជាតិនៃប្រទេសធំៗចំនួន ១០ ដែលទ្រព្យសម្បត្តិសរុបរបស់ពួកគេ គឺមានច្រើនជាង ៦០% នៃប្រាក់ចំណូលសរុបរបស់ពិភពលោក ។ ជាមួយនឹងការត្រួតពិនិត្យនោះដែរ បានរកឃើញថាប្រទេសចិន ឥឡូវនេះមានចំនួនជិតមួយភាគបី នៃការកើនឡើងចំនួនទ្រព្យសម្បត្តិសរុបរបស់ពិភពលោក ក្នុងរយ:ពេលពីរទសវត្សរ៍កន្លងមកនេះ ។
ប្រភពដដែលបានបង្ហាញទៀតថា ទ្រព្យសម្បត្តិសុទ្ធនៅទូទាំងពិភពលោក បានកើនឡើងដល់ ៥១៤ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២០ ពីចំនួន ១៥៦ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០០០។
មិនតែប៉ុណ្ណោះ McKiney & Co ក៏បាននិយាយផងដែរថា សម្រាប់ចិន និងអាមេរិក ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំង ២ ទ្រព្យសម្បត្តិច្រើនជាងពីរភាគបី របស់ពួកគេ គឺទទួលបាន ១០% ពីទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារមហាសេដ្ឋី រួមទាំងតម្លៃភាគហ៊ុនរបស់ពួកគេដែលមានការកើនឡើងផងដែរ ។
ក្រៅពីនោះ McKinsey បានធ្វើការគណនាទៀតថា ចំនួន ៦៨% នៃទ្រព្យសម្បត្តិសរុបទូទាំងពិភពលោក គឺស្ថិតនៅក្នុងវិស័យអចលនទ្រព្យ ៕
ប្រភព: Businessinsider