ឥណ្ឌូណេស៊ី​ចង់​បញ្ឈប់​ការ​​នាំ​ចេញ​សំណប៉ាហាំង​ ដើម្បី​អូសទាញ​វិនិយោគិន​មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស

អន្តរជាតិ

​ប្រធានាធិបតី Joko Widodo នៃ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ថា ពួកគេ​នឹង​អាច​បញ្ឈប់​ការ​នាំចេញ​សំណប៉ាហាំង​នៅ​ឆ្នាំ ២០២៤ ដែល​វា​គឺជា​ផ្នែក​មួយ​នេះ​ផែនការ​អូសទាញ​វិនិយោគិន​មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​នាម​ជា​ប្រធានាធិបតី​ លោក Jokowi ត្រូវ​បាន​​បញ្ជាក់​ថា រដ្ឋាភិបាល​អាច​នឹង​បញ្ឈប់​ការអនុញ្ញាត​ឱ្យ​នាំចេញ​សារធាតុ​បុកស៊ីត​នៅ​ឆ្នាំក្រោយ និង​រ៉ែ​ទង់ដែង​នៅ​ឆ្នាំ ២០២៣។

ប្រធានាធិបតី​រូប​នេះ​បាន​បញ្ជាក់​ជារឿយៗ​កាលពី​អំឡុង​ពេល​លោក​បង្ហាញខ្លួន​នៅ​វេទិកា​សាធារណៈ ​ស្ដី​អំពី​ការ​នាំចេញ​វត្ថុធាតុដើម​នៃ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​អស់​រយៈពេល​យូរ ដែល​វា​អាច​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​​ និង​ការងារ​ផ្នែក​ឧស្សាហកម្ម​មាន​ការ​រាំងស្ទះ។​

ការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​នាំចេញ​វត្ថុ​ធាតុដើម​របស់​ប្រទេស​ឥណ្ឌូណេស៊ី ​នឹង​ជួយ​ជំរុញ​វិស័យ​សេដ្ឋកិច្ច​ក្នុង​ស្រុក ដើម្បី​ទាក់ចិត្ត​វិនិយោគិន​ឲ្យ​មក​សាងសង់​រោងចក្រ​ផលិត​អាគុយ​រថយន្ត​អគ្គិសនី​វិញ។

បញ្ជាក់​ដែរ​ថា ប្រទេស​ឥណ្ឌូណេស៊ី គឺជា​ប្រទេស​នាំចេញ​រ៉ែដែក​ដ៏​ធំ បាន​បញ្ឈប់​ការនាំចេញ​រ៉ែ​នីកែល​កាលពី​ឆ្នាំមុន ហើយ​ការ​ផ្លាស់ប្ដូរ​នេះ​បាន​បង្កើត​ឱ្យ​មាន​លំហូរ​នៃ​ការវិនិយោគ ដែល​ភាគច្រើន​មកពី​ប្រទេស​ចិន ដែល​ចូល​ខ្លួន​មក​កែច្នៃ​វត្ថុ​ធាតុ​ដើម​មួយ​នេះ។

បើ​តាម​ច្បាប់​បច្ចុប្បន្ន ប្រទេស​ឥណ្ឌូណេស៊ី​គ្រោង​នឹង​បញ្ឈប់​ការ​នាំចេញ​រ៉ែ​បុកស៊ីត និង​ទង់ដែង​ក្នុង​ចំណោម​រ៉ែ​ដែក​ផ្សេងៗ​នៅ​ក្នុង​ឆ្នាំ ២០២៣ ស្របពេល​គម្រោងការ​នាំចេញ​សំណប៉ាហាំង​របស់​លោក Jokowi នៅ​មិនទាន់​បង្ហាញ​ច្បាស់​លាស់​នៅ​ឡើយ៕

ប្រភព: CNA