Tesla បន្ថែម​ទុន ២០០ លាន​ដុល្លារទៀត ពង្រីក​សកម្មភាពផលិត​​នៅ​ទីក្រុង​សៀងហៃ

អន្តរជាតិ

ក្រុមហ៊ុន Tesla Inc បាន​ប្រកាស​ពី​គម្រោង​ការ​យក្ស​មួយ​ ដែល​នឹង​អាច​វិនិយោគ​ទឹកប្រាក់​ដល់​ទៅ ១,២ ពាន់​លាន​យ័ន ឬ​ ១៨៨ លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រីក​សកម្មភាព​ផលិត​នៅ​ឯ​សាខា​ទីក្រុង​សៀងហៃ ដែល​នឹង​អាច​អនុញ្ញាត​បន្ថែម​បុគ្គលិក ៤ ០០០ នាក់​ថែម​ទៀត។ នេះ​បើតាម​ការចុះផ្សាយ​ពី Beijing Daily។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រ​ផលិត​យានយន្ត Tesla នៅ​ទីក្រុង​សៀងហៃ​គឺ​អាច​មាន​សមត្ថភាព​ផលិត​ឡាន​បាន​រហូត​ដល់​កន្លះ​លាន​គ្រឿង​ក្នុង​មួយឆ្នាំ ខណៈ​បច្ចុប្បន្ន​គឺ​អាច​ផលិត​បាន​ត្រឹម ២ ម៉ូដែល​ប៉ុណ្ណោះ​គឺ រថយន្ត​ប្រភេទ Model 3 និង Model Y ក្នុង​តួលេខ​ប្រមាណ ៤៥០ ០០០ គ្រឿង/ឆ្នាំ​។

យ៉ាងណា ស្ថិតិ​នៃ​ការលក់​របស់​ Tesla នៅ​តែ​បន្ត​កើនឡើង បើ​ទោះ​ជា​កន្លង​មក​ពួកគេ​ធ្លាប់​ទទួល​ការ​ចោទប្រកាន់​អំពី​សុវត្ថិភាព​ផលិតផល និង​ការ​ត្រួតពិនិត្យ​ពី​របៀប​ដែល​ក្រុមហ៊ុន​គ្រប់គ្រង​ទិន្នន័យ​អតិថិជន​ក្ដី ហើយ​កាល​ពី​ខែមុន Tesla បាន​អះអាង​ថា ពួកគេ​នឹង​សាងសង់​កន្លែង​ស្រាវជ្រាវ​បន្ថែម​នៅ​ទីក្រុង​សៀងហៃ​បន្ថែម​ទៀត។

បច្ចុប្បន្ន​គ្រប់​រថយន្ត​ប្រភេទ Model 3 ​ដែល​ផលិត​នៅ​ប្រទេស​ចិន​ទាំងអស់​កំពុង​វៃ​ចេញ​នៅ​លើ​ទីផ្សារ​តំបន់​អឺរ៉ុប ខណៈ​កាលពី​ខែ​តុលា​កន្លង​ទៅ រថយន្ត​ផលិត​នៅ​ប្រទេស​ចិន​ប្រមាណ ៥៤ ៣៩១ គ្រឿង​បាន​លក់​អស់​នៅ​លើទីផ្សារ​តំបន់​អឺរ៉ុប រាប់​បញ្ចូល​ទាំង​ការ​នាំចេញ​ ៤០ ៦៦៦ គ្រឿង​ផង​ដែរ នេះ​បើ​តាម​ការ​អះអាង​ពី​សមាគម​រថយន្ត​ដឹក​អ្នកដំណើរ​ចិន China Passenger Car Association៕

ប្រភព: Investing