រដ្ឋាភិបាល​ចិន​ស្នើ​ឲ្យ​ក្រុមហ៊ុន​តាក់ស៊ី​យក្ស Didi ពិចារណា​ដក​ខ្លួន​ពី​ទីផ្សារ​ហ៊ុន​អាមេរិក​

អន្តរជាតិ

អាជ្ញាធរ​ចិន​បាន​ទាក់ទង​ទៅកាន់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រុមហ៊ុន​តាក់ស៊ី​យក្ស គឺ Didi Global Inc សម្រាប់​ពិភាក្សា និង​បាន​ស្នើសុំ​ឲ្យ​ពួកគេ​ដកខ្លួន​ចេញពី​ទីផ្សារ​ហ៊ុន​នៃ​សហរដ្ឋអាមេរិក​ ក្រោម​ហេតុផល​បារម្ភ​ពី​សុវត្ថិភាព​ផ្នែក​សន្តិសុខ។ នេះ​បើតាម​ការ​រាយការណ៍​ពី Bloomberg News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកសង្កេតការណ៍​ផ្នែក​បច្ចេកវិទ្យា​ប្រចាំ​ប្រទេស​ចិន មាន​បំណង​ចង់​ឲ្យ​ក្រុមហ៊ុន​ខាងលើ ផ្ដាច់​ខ្លួន​ចេញពី New York Stock Exchange ដោយសារ​បារម្ភ​ខ្លាច​បែកធ្លាយ​នូវ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន ស្របពេល​បច្ចុប្បន្ន Didi មិន​ទាន់​ធ្វើការ​ឆ្លើយតប​នៅ​ឡើយ៕

ប្រភព: CNA