អាជ្ញាធរចិនបានធ្វើការផាកពិន័យទៅកាន់ក្រុមហ៊ុន Tenpay ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនយក្ស Tencent Holding ក្រោយរកឃើញបានធ្វើខុសពីច្បាប់នៃការប្ដូរប្រាក់បរទេស។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការពិន័យ Tenpay ក្នុងចំនួនទឺកប្រាក់ប្រមាណ ២,៧៨ លានយ័ន ឬ ៤៣៦ ០០០ ដុល្លារអាមេរិក ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តិខុស រួមទាំងការធ្វើអាជីវកម្មប្តូរប្រាក់បរទេសលើសពីវិសាលភាពនៃការចុះបញ្ជីរបស់ខ្លួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះកាលពីល្ងាចថ្ងៃសុក្រនៅលើគេហទំព័ររបស់និយតកររបស់ចិន។
បើតាមអាជ្ញាធរបញ្ជាក់ថា បានធ្វើការព្រមានចំពោះក្រុមហ៊ុន Tenpay ច្រើនលើកច្រើនសារណាស់មកហើយ និងបានប្រាប់ឲ្យក្រុមហ៊ុនបញ្ឈប់រាល់សកម្មភាពរំលោភបំពានច្បាប់ និងការកេងប្រវ័ញ្ចពីសកម្មភាពខុសច្បាប់ទាំងអស់៕
ប្រភព: CNA