វៀតណាម នឹងឡើងឈរលេខ ២ ជាប្រទេសមានទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុត នៅអាស៊ីអាគ្នេយ៍

អន្តរជាតិ

ក្រុមហ៊ុនបរទេស និងក្រុមអ្នកវិភាគបាននិយាយថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce market) របស់ប្រទេសវៀតណាមនឹងហក់ឡើងមកឈរលើលេខរៀងទី ២ ខណៈដែលបច្ចុប្បន្នកំពុងឈរនៅលេខ ៤ ហើយទំនងជាអាចវ៉ាដាច់ម៉ាឡេស៊ី និងថៃ ដើម្បីឡើងមកឈរលេខ ២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីឈរនៅលេខ ១ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមបច្ចុប្បន្ន មានតម្លៃប្រមាណ ១៣ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ហើយអាចនឹងកើនឡើងដល់ ៣៩ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ នៅពេលដែលពួកគេអាចហក់ឡើងមកឈរលេខ ២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ ។ នេះបើយោងទៅតាមរបាយការណ៍ថ្មីៗពី Google , Temasek និងការចុះផ្សាយពី Bain & Co ។

ជាមួយគ្នានោះ ថៃនឹងក្លាយជាប្រទេសដែលមានទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកទី ៣ ក្នុងតំបន់ ដែលមានតម្លៃទីផ្សារ ៣៥ ពាន់លានដុល្លារ ។

គួរឲ្យដឹងផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅដើមឆ្នាំមុនមក ប្រទេសវៀតណាម បានបន្ថែមអតិថិជនថ្មីៗ លើប្រព័ន្ធឌីជីថលចំនួន ៨ លាននាក់ ស្របពេលប្រទេសថៃ ទទួលបាន ៤ លាននាក់។ បន្ថែមពីនេះ Google និង Temasek បានព្យាករណ៍ទៀតថា ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម នឹងកើនឡើង ៣៥% ជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៥ ដែលជាអត្រាខ្ពស់បំផុត នៅក្នុងតំបន់ ៕

ប្រភព: VN Express