តុលាការនៅទីក្រុងម៉ូស្គូបានសម្រេចផាកពិន័យទៅកាន់ក្រុមហ៊ុន Google ក្នុងទឹកប្រាក់ប្រមាណ ៣ លានរ៉ាប់បល ឬប្រមាណ ៤០ ៤០០ ដុល្លារអាមេរិក ក្រោមការចោទប្រកាន់ពីបទបដិសេធមិនព្រមលុបចោលមាតិកាដែលចោទថាខុសច្បាប់ ដែលនាំឲ្យមានជម្លោះរវាងមហាអំណាចបច្ចេកវិទ្យារុស្ស៊ី និងអាមេរិកផងដែរ។

កន្លងទៅនេះ Google ក៏ធ្លាប់ទទួលរងការផាកពិន័យម្ដងមកអស់ជាង៣២ លានរ៉ាប់បល ឬប្រហែល ៤០ ម៉ឺនដុល្លារ។ យ៉ាងណាមកពេលនេះក្រុមហ៊ុននៅមិនទាន់ចេញមុខបញ្ជាក់ច្បាស់នៅឡើយ។
ការរិតបន្តឹងពីរដ្ឋាភិបាលក្រុងម៉ូស្គូ មិនមែនមានតែ Google ទេ ពោលនៅមានក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀតក៏កំពុងជួបបញ្ហានេះដូចគ្នា។

ជាក់ស្ដែងដូចជា Twitter ជាដើមកំពុងស្ថិតក្រោមការឃ្លាំមើលរបស់មន្ត្រីផ្នែកទំនាក់ទំនងប្រចាំរដ្ឋគឺលោក Roskomnadzor ដែលបានបង្អាក់សកម្មភាពនៃក្រុមហ៊ុន Twitter តាំងពីខែមីនា និងបានប្រាប់ទៅកាន់ Reuters ថានឹងមិនព្រមបន្ធូរដៃឲ្យដាច់ខាតទៅកាន់ក្រុមហ៊ុនមួយនេះ លុះត្រាតែពួកគេលុបចោលឲ្យអស់នូវមាតិកាខុសច្បាប់លើបណ្ដាញសង្គមរបស់ពួកគេ៕
ប្រភព: CNA