ធនាគារថៃ ព្រមានថានឹងមិនគាំទ្រចំពោះការទូទាត់តាមរយ: រូបិយប័ណ្ណឌីជីថលនោះឡើយ

អន្តរជាតិ

ធនាគារកណ្តាលរបស់ប្រទេសថៃ កាលពីថ្ងៃពុធបានធ្វើការព្រមានទៅកាន់ក្រុមហ៊ុននានា អំពីការទទួលយកទ្រព្យសកម្មឌីជីថល ធ្វើជាការទូទាត់សម្រាប់ទំនិញ និងសេវាកមក្ម ស្របពេលក្រុមហ៊ុនកាន់តែច្រើនឡើង បានចាប់ផ្តើមភាពជាដៃគូ ដើម្បីទទួលយករូបិយប័ណ្ណ គ្រីបតូសំខាន់ៗជាការទូទាត់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះធនាគារខាងលើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ភាពប្រែប្រួលខ្ពស់ នៃតម្លៃទ្រព្យសម្បត្តិសកម្មឌីជីថល រួមទាំងហានិភ័យនៃការលួចតាមអ៊ីធឺណិត និងការលេចធ្លាយទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាការលាងលុយកខ្វក់ អាចប៉ះពាល់ដល់អតិថិជន និងអាជីវកម្ម ” ។

ជាក់ស្តែងសេចក្តីប្រកាសមួយនេះ បានធ្វើឡើង នៅចំពេលក្រុមហ៊ុននានា បានប្រកាសអំពីការផ្សារភ្ចាប់ជាមួយនឹងការផ្លាស់ប្តូររូបិយប័ណ្ណឌីជីថល ក្នុងស្រុក ដើម្បីទទួលយកជាការទូទាត់។

បញ្ជាក់ថាប្រទេសថៃ ត្រូវបានគេមើលឃើញថា កំពុងមានការកើនឡើងខ្លាំង នៃការជួញដូររូបិយប័ណ្ណគ្រីបតូ និងការចាប់អារម្មណ៍ចំពោះរូបិយប័ណ្ណទាំងនេះ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ។

លើសពីនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ SC Assets Plc បានប្រកាសពីភាពជាដៃគូជាមួយការផ្លាស់ប្តូរទ្រព្យសម្បត្តិឌីជីថល Zipmex ដើម្បីអនុញ្ញាតឲ្យអតិថិជន អាចលក់ទិញអចលនទ្រព្យ ដោយប្រើប្រាស់កាក់គ្រីបតូធំៗ ដូចជា Bitcoin , Ethereum និង Zipmex tokens ជាដើម ៕

ប្រភព: Bangkok Post